មានអ្វី​ ចង់និយាយទៅកាន់ពួកគាត់ទេ?​ ពីមួយឆ្នាំទៅមួយឆ្នាំ​​ គឺការវិវត្តន៍វីដេអូផ្ទេរឆ្នាំថ្មី កាន់តែល្អខ្លាំង​

//s9.kh1.co/cb/cb05804d2316a3adafba83b59d1e7f45b815234a.jpeg
តារា & កម្សាន្ដ

 ១៤-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មានអ្វី​ ចង់និយាយទៅកាន់ពួកគាត់ទេ?​ ពីមួយឆ្នាំទៅមួយឆ្នាំ​​ គឺការវិវត្តន៍វីដេអូផ្ទេរឆ្នាំថ្មី កាន់តែល្អខ្លាំង​

ភ្នំពេញ៖  ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ​​ ពីទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ​ បានយាងចុះ នៅវេលាដែលតាមម៉ោងកំណត់ គឺម៉ោង៤៖​​០០​នាទី ក្នុងថ្ងៃពុធ​ទី១៤ ខែមេសា ឆ្នាំ២០២០២ ដែលប្រជាពលរដ្ឋខ្មែរ ទន្ទឹងរង់ចាំ ក្នុងការផ្លាស់ប្តូរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ទូរទស្សន៍ជាតិកម្ពុជា ទទក ក៏បានផ្សាយផ្ទាល់ ទាំងក្នុង ទូរទស្សន៍ និង Liveតាមផេកផ្លូវការរបស់ ទូរទស្សន៍ជាតិ ដែលមានកំណើនអ្នកមើលឡើងដល់ ១៤ម៉ឺនដងឯណោះ ដែលជាចំនួនមួយ សឹងនឹកស្មានមិនដល់ ថាមានមនុស្សមើលទស្សនា ការឡាយវីដេអូ មហាសង្ក្រាន្តឆ្នាំថ្មីច្រើនដល់ម្លឹង។
ជាពិសេស​បើក្រឡេកមើល​វីដេអូ​នៃការផ្ទេរឆ្នាំ​​​ គឺពីមួយឆ្នាំទៅមួយឆ្នាំ​​ មានលក្ខណៈប្រសើរខ្លាំ​​ង​ជាមួយនឹង​​ សម្លេង​​ រូបភាព​​​ ឡើងច្បាស់ត្រជាក់ភ្នែក​​ ដែលអាចនិយាយបានថា​ មានការវិវត្តទៅមុខរហូត​​ ហើយក៏មានអ្នកសរសើរ​​ឋ ទៅលើទឹកដៃ​​​អ្នកផលិតវីដេអូមួយនេះ​​យ៉ាងខ្លាំង​​ ដែលសម្រិតសម្រាំង​ឡើងល្អឥតខ្ចោះ​ សម្រាប់ប្រជាពលរដ្ឋខ្មែរ​ឲ្យបានទស្សនា​ យ៉ាងដូច្នេះ៕​

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T