PSG សម្លឹងឃើញអ្នកស្នងតំណែង Mbappe ហើយ

//s9.kh1.co/26/2698c564a1f48c8d12ac42d9021c78dcf7871ed3.jpg
កីទ្បា

 ១៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

PSG សម្លឹងឃើញអ្នកស្នងតំណែង Mbappe ហើយ...

បរទេស៖ យោងសារព័ត៌មាន The Athletic បានឱ្យដឹងថា ក្លឹបអ្នកមានបារាំង Paris Saint-Germain បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់ដេញថ្លៃខ្សែប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិអង់គ្លេស និងកំពុងលេងនៅក្លឹប Borussia Dortmund គឺកីឡាករ Jadon Sancho ប្រសិនបើ កីឡាករ Kylian Mbappe មិនព្រមបន្តកុងត្រាថ្មីនៅទឹកដី Parc des Princes។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

PSG កំពុងតែព្យាយាមលួងលោម Mbappe ដើម្បីឱ្យបន្តកុងត្រាថ្មីដែលមានលក្ខខណ្ឌដ៏ល្អបំផុតមួយ ប៉ុន្តែប្រសិនណាការចរចាមិនទទួលបានលទ្ធផលជាផ្លែផ្កានោះទេ ក្លឹប PSG នឹងសម្រេចចិត្តលក់រូបគេតែម្តង ជៀសវាងការចាកចេញដោយមិនមានតម្លៃខ្លួននៅមុនបំណាច់រដូវកាល ២០២២។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

កីឡាករ Jadon Sancho វ័យ ២១ឆ្នាំ គឺជាជម្រើសដ៏សាកសមសម្រាប់ PSG ក្នុងការនាំយកមកជំនួសកន្លែងរបស់ Mbappe ស្របពេលដែលក្លឹប Borussia Dortmund ក៏បើកភ្លើងខៀវក្នុងការទទួលពិនិត្យសំណើដ៏សមរម្យណាមួយដូចគ្នា ស្របពេលដែល Sancho បច្ចុប្បន្ននេះមានតម្លៃខ្លួនប្រមាណ ១០០លានអឺរ៉ូ។

កីឡាករ Kylian Mbappe និងកីឡាករ Jadon Sancho
កីឡាករ Kylian Mbappe និងកីឡាករ Jadon Sancho

រដូវកាលនេះ Sancho បានបង្ហាញខ្លួនយ៉ាងល្អ ដោយអាចរកបាន ១២គ្រាប់ និងបញ្ជូនបាល់បាន ១៦គ្រាប់ផងដែរ ក្នុង ៣១ប្រកួតឱ្យក្លឹបជើងខ្លាំងរបស់អាល្លឺម៉ង់មួយនេះ៕

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ប្រភពGoal

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T