លោកគ្រូ Tuchel ថាបច្ចុប្បន្ន វាល្មមដល់ពេលដែល Chelsea អាចឈ្នះពានដ៏ធំមួយនេះហើយ

//s9.kh1.co/89/89bb0745981d5e9c93355b24ab9c9585ac1aef20.jpg
កីទ្បា

 ១៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Tuchel ថាបច្ចុប្បន្ន វាល្មមដល់ពេលដែល Chelsea អាចឈ្នះពាន Champions League ហើយ

អឺរ៉ុប៖ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchel ជឿជាក់ថា ក្រុមរបស់លោកមានលទ្ធភាពគ្រប់គ្រាន់ហើយ សម្រាប់ការឈ្នះពានរង្វាន់ UEFA Champions League រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Thomas Tuchel 
  លោក Thomas Tuchel 

Chelsea កំពុងនាំមុខ Porto ដោយបានយកឈ្នះក្លិបគីឡូធ្ងន់នៅលីគព័រទុយកាល់មួយនេះ ២-០ កាលពីវគ្គ៨ក្រុមជើងទី១ ដែលលទ្ធផលនេះ បានធ្វើឲ្យលោក Tuchel មានសង្ឃឹមច្រើនក្នុងការឡើងទៅវគ្គបន្ទាប់ ក៏ដូចជាការស្រវាយកពាន។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បានថ្លែងកាលពីថ្ងៃច័ន្ទកន្លងទៅថា៖

ខ្ញុំបានមកទីនេះដើម្បីឈ្នះពានរង្វាន់។ ខ្ញុំមកទីនេះដើម្បីឈ្នះការប្រកួត ហើយនេះគឺជាអ្វីដែលខ្ញុំបានប្រាប់ខ្លួនឯង។ វាដល់ពេលហើយ ដែលពួកយើងអាចនិយាយពីរឿងពាន មួយម៉ោងហើយមួយម៉ោងទៀតក៏បាន។ ថ្ងៃស្អែកពួកយើងនឹងត្រូវលេង (ទល់ Porto) ហើយវាគ្មានការប្រកួតណាលំបាកដូចការប្រកួតបន្ទាប់នេះទេ។ អ្នកនឹងមិនអាចស្វែងរកក្រុមណា ដែលមិនចង់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះទេ។ វាគ្មានអ្វីលាក់បាំងឡើយ ថាក្រុមមួយនេះ ជាក្រុមដែលមានវប្បធម៌​ និង រចនាសម្ព័ន្ធ ដើម្បីឈ្នះពាន និង ការប្រកួត។ ក្លិបមួយនេះ មានប្រវត្តិ និង ចិត្គគំនិតតក្នុងការដណ្ដើមយកពាន។

   លោក Thomas Tuchel 
   លោក Thomas Tuchel 
   លោក Thomas Tuchel 

គួរបញ្ជាក់ដែរថា នៅយប់នេះ វេលាម៉ោង២រំលងអធ្រាត្រ ក្រុម Chelsea នឹងត្រូវតតាំងជាមួយក្រុម Porto ដែលជាការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទី២ ខណៈកាលពីជើងទី១ Chelsea បានយកឈ្នះ ២-០៕

ប្រភព៖​ AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T