កីឡាករជម្រើសជាតិហ្កាណា ២ រូបបានចុះកុងត្រាលេងឲ្យក្លិប Shenzhen FC របស់ប្រទេសចិនរួចរាល់ហើយ

//s9.kh1.co/df/dfb0344fd5493219d18d38bc3e64f0b8f8e0bcb9.jpg
កីទ្បា

 ១៣-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើប្រយុទ្ធសញ្ជាតិហ្គាណា ២ រូបគឺកីឡាករ Mubarak Wakaso និង Frank Acheampong ដែលលេងឱ្យឈុតធំក្រុមជម្រើសជាតិរបស់ប្រទេសនេះគឺ “Black Stars” ត្រូវបានចុះហត្ថលេខាយកដោយក្លិបជើងខ្លាំងរបស់ប្រទេសចិនគឺ Shenzhen FC

ហ្គាណា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍កាលពីថ្ងៃចន្ទថាខ្សែបម្រើប្រយុទ្ធសញ្ជាតិហ្គាណា ២ រូបគឺកីឡាករ Mubarak Wakaso និង Frank Acheampong ដែលលេងឱ្យឈុតធំក្រុមជម្រើសជាតិរបស់ប្រទេសនេះគឺ “Black Stars” ត្រូវបានចុះហត្ថលេខាយកដោយក្លិបជើងខ្លាំងរបស់ប្រទេសចិនគឺ Shenzhen FC

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Oliver Konig ដែលជាភ្នាក់ងាររបស់កីឡាករ Acheampong បានថ្លែងថា៖ «ក្លិបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយកីឡាករ Frank Acheampong មិនត្រឹមតែក្លិបរបស់ចិនប៉ុណ្ណោះទេប៉ុន្តែយើងក៏មានការផ្តល់អោយច្បាស់លាស់ផងដែរ»។

កីឡាករ Frank Acheampong
កីឡាករ Frank Acheampong

លោក​បាន​បន្ថែមថា “ទីបំផុតក្លិប Shenzhen បានបង្ហាញពីគម្រោងដ៏រំភើបបំផុតដល់កីឡាករ Acheampong ។ លោកបានយល់ព្រមលើកិច្ចព្រមព្រៀង ៤ ឆ្នាំពីព្រោះមហិច្ឆតារបស់លោកនិងមហិច្ឆតារបស់ក្លិបត្រូវគ្នាល្អណាស់។ កីឡាករ  Acheampong នឹងព្យាយាមអស់ពីសមត្ថភាពដើម្បីកសាងកេរ្តិ៍ឈ្មោះនៅទីនោះដូចជាពេលដែលគាត់បានលេងនៅក្នុងទីក្រុង Tianjin ផងដែរ"។

ចំណែក Wakaso បានក្លាយជាកីឡាករដែលដោះដូរដោយឥតគិតថ្លៃនៅក្នុងខែមីនាបន្ទាប់ពីក្លិប Jiangsu Suning FC បានបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីគាត់បានជួយអស់រយៈពេលមួយឆ្នាំដែលគាត់បានជួយក្លឹបឈ្នះពាននៅលីគកំពូលចិនឆ្នាំ ២០២០ ខណៈដែលកីឡាករ Acheampong បានចែកផ្លូវជាមួយក្លិប Tianjin Jinmen Tiger រយៈពេល ២ ឆ្នាំបន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលរំពឹងថានឹងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២៕

  កីឡាករ Mubarak Wakaso
  កីឡាករ Mubarak Wakaso

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T