តារាប្រុសវ័យក្មេង Pon Nawasch ចាប់បានដៃគូសម្ដែងសុទ្ធតែជាតារាស្រី ដែលស្រស់ស្អាតដូចព្រះនាង

//s9.kh1.co/d4/d48da187da6c7d991f36ae8e718c7e1a42594736.png
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាប្រុសវ័យក្មេង Pon Nawasch ចាប់បានដៃគូសម្ដែងសុទ្ធតែជាតារាស្រី ដែលស្រស់ស្អាតដូចព្រះនាងម្ចាស់។

ថៃ៖ Pon Nawasch ជាតារាប្រុសវ័យក្មេងមួយរូប ដែលកំពុងតែទាក់តាញនូវចំណាប់អារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រទាំងក្នុងប្រទេសថៃ និងក្រៅប្រទេស ក្រោយពីបានគ្រងដំណែងជាតួឯកជាបន្ដបន្ទាប់។ នៅក្នុងនោះ រឿងនីមួយរបស់ Pon សុទ្ធតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ជាពិសេសចំពោះរឿងដែល Pon បានសម្ដែងជាមួយនឹង Bua Nalinthip។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងមានការផ្ទុះការគាំទ្រនោះ Pon ធ្វើការសម្ដែងនូវរឿងភាគជាច្រើនជាបន្ដបន្ទាប់ ហើយក៏បានចាប់ដៃគូសម្ដែងជាមួយតារាស្រី ៥ នាក់ទៀតដែលសុទ្ធតែមានសម្រស់ដូចព្រះនាងម្ចាស់នៅក្នុងព្រេងនិទាន មានដូចជា៖ 

១. Nychaa Nuttanicha 

Nychaa Nuttanicha 
Nychaa Nuttanicha 

តារាស្រីវ័យក្មេង Nychaa  ដែលទើបតែសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹងទូរទស្សន៍ប៉ុស្ដិ៍លេខ៣ របស់ថៃ និងបានក្លាយជាតារាឯករាជ្យនោះ ធ្លាប់បានចាប់ដៃគូសម្ដែងជាមួយ Pon នៅក្នុងរឿងមួយមានចំណងជើងថា "Plerng Prang Tian"។ 

២. Namwhan Phulita 

 Namwhan Phulita 
 Namwhan Phulita 

កញ្ញា Namwhan បានសហការចាប់ដៃគូថតជាមួយនឹង Pon នៅក្នុងរឿងមួយកាលពីឆ្នាំ ២០២០ មានចំណងជើងថា "fak Fah Kirido"។ 

៣. Nink Saranya 

Nink Saranya 
Nink Saranya 

Nink ជាតារាស្រីមួយរូប ដែលកំពុងតែផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេស ហើយនាងបានសហការជាមួយ Pon នៅក្នុងសម្ដែងភាពយន្ដមួយមានចំណងជើងថា "Keb Pandin"។ 

៤. Patricia Good 

Patricia Good
Patricia Good

Patricia ជាតារាស្រីប្រចាំនៅប៉ុស្ដិ៍លេខ៣ មួយរូប ដែលបានសហការជាមួយនឹង Pon នៅក្នុងការសម្ដែងភាពយន្ដមួយមានចំណងជើងថា "Koo Wein"។ 

៥. Bua Nalinthip 

Bua Nalinthip 
Bua Nalinthip 

Bua និង Pon បានចាប់ដៃគូនៅក្នុងការថតសម្ដែងរឿងមួយចំនួន ដែលនៅក្នុងនោះ អ្នកទាំងពីរក៏ត្រូវបានអ្នកគាំទ្រជាច្រើនធ្វើការចាប់គូ និងជំរុញឲ្យពួកគេទាក់ទងគ្នាជាផ្លូវការផងដែរ ដោយសារតែអ្នកគាទ្រទាំងនោះយល់ថាពួកគេពិតជាសាកសមនឹងគ្នាណាស់៕ 

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T