មានដឹងអត់ថា PSG ចង់បានខ្សែប្រយុទ្ធរូបណា ប្រសិនបើ Mbappe ចាកចេញ?

//s9.kh1.co/1b/1b593c585f9a52b75344f3bd5a51c4f419085b81.jpg
កីទ្បា

 ១៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

PSG ត្រៀមនាំយក Salah ប្រសិនបើ Mbappe នឹងចាកចេញមែននោះ។

អឺរ៉ុប៖ កីឡាករ Kylian Mbappe មិនទាន់បានបន្តកុងត្រាថ្មីជាមួយនឹងក្លិបអ្នកមាន Paris Saint-Germain នៅឡើយទេ, ខណៈតាមសេចក្តីរាយការណ៍បានឱ្យដឹងថា PSG កំពុងត្រៀមនាំយកខ្សែប្រយុទ្ធរបស់ក្រុម Liverpool កីឡាករ Mohamed Salah មកជំនួសប្រសិនបើ Mbappe នឹងចាកចេញមែននោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe
Kylian Mbappe

ជាការពិតណាស់ បុរសសញ្ជាតិបារាំងត្រូវបានគេដឹងថា នៅសល់កុងត្រាក្នុងការរួមរស់នៅទឹកដី Parc des Princes ដល់ឆ្នាំ ២០២២ ខាងមុខ តួយ៉ាងភាគីទាំងពីរគឺមិនទាន់បានចុះកិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីណាមួយនៅឡើយទេ, ទន្ទឹមនឹងនេះ PSG ក៏កំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធថ្មីផងដែរដើម្បីមកជំនួស ក្នុងករណីដែលបាត់បង់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។

Kylian Mbappe
Kylian Mbappe

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Telefoot បានឱ្យដឹងថា ម្ចាស់ការពារតំណែងជើងឯក Ligue 1 បានត្រៀមជម្រើសរួចរាល់ហើយ ប្រសិនបើ Mbappe សម្រេចចិត្តនឹងចាកចេញមែននោះ ហើយក្លិបអ្នកមានបានត្រៀម Salah ដើម្បីមកជំនួសតំណែងនេះ។

Mohamed Salah
Mohamed Salah

គួរបញ្ជាក់ដែរថា តាំងតែពីបានចូលរួមជាមួយ Liverpool នៅឆ្នាំ ២០១៧ Salah បាននាំឱ្យ Liverpool ឈ្នះជើងឯក Champions League ១ ដង និង Premier League ចំនួន ១ ដងដូចគ្នា, ក្នុងនោះដែររូបគេក៏បានក្លាយជាខ្សែប្រយុទ្ធមុតស្រួចដែលសហការគ្នាបានល្អបំផុតជាមួយនឹងកីឡាករ Sadio Mane និង Roberto Firmino

Mohamed Salah
Mohamed Salah

យ៉ាងណាមិញ បុរសសញ្ជាតិអេហ្ស៊ីបរកគ្រាប់បាល់សរុបឱ្យហង្សក្រហមបាន ១២២ គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបាន ៤៥ លើកផងដែរ៕

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T