ទីបំផុតក្លិប Sassuolo បានបញ្ចប់កំណត់ត្រាមិនធ្លាប់ឈ្នះ ៣ ប្រកួតចុងក្រោយរបស់ខ្លួននៅក្របខណ្ឌ Serie A

//s9.kh1.co/d3/d3728cace6d8e741726d398facd50f47cc0da852.jpg
កីទ្បា

 ១៣-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្លិប Sassuolo បានបញ្ចប់កំណត់ត្រាមិនធ្លាប់ឈ្នះ ៣ ប្រកួតរបស់ខ្លួននៅក្របខណ្ឌ Serie A បានហើយដោយទទួលបានជ័យជម្នះ ១-០ លើក្លិប Benevento កាលពីថ្ងៃច័ន្

អ៊ីតាលី៖ ទីបំផុតក្លិប Sassuolo បានបញ្ចប់កំណត់ត្រាមិនធ្លាប់ឈ្នះ ៣ ប្រកួតរបស់ខ្លួននៅក្របខណ្ឌ Serie A បានហើយដោយទទួលបានជ័យជម្នះ ១-០ លើក្លិប Benevento កាលពីថ្ងៃច័ន្ទដោយសារការទាត់បាល់បញ្ចូលទីរបស់ខ្លួនឯងពីកីឡាករ Federico Barba

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិប Sassuolo បានគ្រប់គ្រងបាល់តាំងពីចាប់ផ្ដើមការប្រកួតប៉ុន្តែមិនបានរកគ្រាប់បាល់បញ្ចូលទីទេរហូតដល់នាទីដ៏គ្រោះថ្នាក់នៃតង់ទី ១ នៅពេលដែលកីឡាករ Jeremy Boga បានបោះបាល់ចូលក្នុងតំបន់គ្រោះថ្នាក់ហើយពេលនោះកីឡាករ Barba បានទាត់បាល់ដោយចៃដន្យចូលក្នុងសំណាញ់ទីរបស់ក្រុមខ្លួនឯង។

Sassuolo Vs Benevento
Sassuolo Vs Benevento

កីឡាករ Boga មានឱកាសរកគ្រាប់នាំមុខទ្វេដងនៅនាទីទី ៦៧ ប៉ុន្តែការស៊ុតបាល់របស់គាត់បានត្រឹមតែប៉ះនឹងរបារសំណាញ់ទីតែប៉ុណ្ណោះ។

អ្នកចាំទី Andrea Consigli របស់ក្លិប Sassuolo ក៏ធ្វើបានយ៉ាងល្អនៅពេលដែលរូបគេជួយសង្គ្រោះពីរដងនិងជួយឱ្យក្រុមរបស់គាត់ទទួលបាន ៣ ពិន្ទុ។

ក្លិប​ Sassuolo ឈរនៅចំណាត់ថ្នាក់លេខ ៨ ដោយមាន ៤៣ ពិន្ទុខណៈដែលក្លិប Sabvento ឈរនៅលេខ ១៦ នឹងមាន ៣០ ពិន្ទុ៕

តារាងចំណាត់ថ្នាក់នៅក្របខណ្ឌ Serie A
តារាងចំណាត់ថ្នាក់នៅក្របខណ្ឌ Serie A

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T