រដូវកាលរបស់ Lucas Vazquez អាចនឹងត្រូវបញ្ចប់ បន្ទាប់ពីទទួលរងរបួសកំឡុងពេលប្រកួតទល់នឹង FC Barcelona

//s9.kh1.co/b6/b60365c3bf8c27c5f8512d22c93f7ed8e1ad1c1c.jpg
កីទ្បា

 ១៣-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

រដូវកាលរបស់ Lucas Vazquez អាចនឹងត្រូវបញ្ចប់បន្ទាប់ពីទទួលរងរបួសកំឡុងពេលប្រកួតទល់នឹង FC Barcelona

បរទេស៖ រដូវកាលរបស់ Lucas Vazquez អាចនឹងត្រូវឈានដល់ទីបញ្ចប់ ដោយសារតែរូបគេទទួលរងរបួសកំឡុងពេលការប្រកួតរវាង Real Madrid ជាមួយនឹង FC Barcelona កាលពីចុងសប្តាហ៍កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lucas Vazquez កំឡុងពេលប្រកួតEl Clasico
Lucas Vazquez កំឡុងពេលប្រកួតEl Clasico

កីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញត្រូវបានផ្លាស់ប្តូរចេញនៅចុងវគ្គទី១នៃការប្រកួតទល់នឹង FC Barcelona កាលពីថ្ងៃអាទិត្យក្រោយពីការប៉ះទង្គិចជាមួយរាមច្បង Sergio Busquets ដោយអចេតនា បណ្តាលឲ្យរូបគេបង្ខំចិត្តចេញក្រៅទីលានដោយជំនួសវិញដោយមិត្តរួមសញ្ជាតិគឺកីឡាករ Álvaro Odriozola

Álvaro Odriozola ការប្រកួតទល់នឹងFC Barcelona
Álvaro Odriozola ការប្រកួតទល់នឹងFC Barcelona
Lucas Vazquez កំឡុងពេលប្រកួតEl Clasico
Lucas Vazquez កំឡុងពេលប្រកួតEl Clasico

យ៉ាងណាមិញ ក្រោយពីការពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យរបស់ក្លិបរួចមកបានឲ្យដឹងថា Lucas Vazquez បានទទួលរងស្នាមប្រេះផ្នែកខាងក្រោមនៃជង្គង់ខាងឆ្វេងរបស់គាត់ដែលជាហេតុធ្វើឲ្យគាត់ត្រូវនៅក្រៅទីលានដើម្បីធ្វើការព្យាបាលរយៈពេលយូរ៕

Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T