ត្រួសៗ​ពីតួអង្គ​នៅ​ក្នុងខ្សែភាពយន្ត Black Adam របស់​លោក​ Dwayne Johnson

//s9.kh1.co/94/942f3e5415a7500d128eeba46d21251648af6640.png
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តោះមកស្គាល់តួអង្គ និងតារាផ្សេងៗដែលមានវត្តមានសម្ដែងនៅក្នុងខ្សែភាពយន្តរបស់ DC រឿង Black Adam

បរទេស៖ ដូចដែលអ្នកគាំទ្រនូវខ្សែភាពយន្ត​ Superhero របស់ DC នេះបានដឹងមកហើយថាលោក Dwayne Johnson ដែលជាតារាសម្ដែងកីឡាកាសដែលគ្រប់គ្នាតែងតែស្គាល់ថា The Rock បានទទួលដំណែងអោយ​សម្ដែងនូវខ្សែភាពយន្តថ្មីគឺ Black Adam ក្នុងនាមជាតួអង្គឯកឈ្មោះ Teth-AdamBlack Adam នេះឯង​ដែល​គម្រោងថា​នឹងចាក់បញ្ចាំងនិងបញ្ចេញនៅថ្ងៃ28 ខែកញ្ញា ឆ្នាំ2021 នេះក៏ប៉ុន្តែដោយសារតែបញ្ហា​ជាច្រើន​បានកើតឡើងជាពិសេសគឺដោយសារជម្ងឺឆ្លង Covid រាតត្បាតនេះធ្វើអោយមានការពន្យាពេលនូវថ្ងៃចេញជាផ្លូវការ​មក​នៅឆ្នាំ២០២២ ខាងមុខទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក The Rock និងតួអង្គដែលលោកត្រូវសម្ដែង
លោក The Rock និងតួអង្គដែលលោកត្រូវសម្ដែង

យ៉ាងណាមិញនាពេលថ្មីៗនេះខ្សែភាពយន្តរបស់ DC រឿង Black Adam នេះត្រូវបានគេរាយការណ៏ថាបាន​ចាប់ផ្ដើម​ថតតាំងថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២១ នេះមកម្លេះហើយយើងក៏អាចឃើញតាមរយៈការបង្ហោះមួយនៅលើ​បណ្ដាញ​សង្គម Twitter របស់លោក The Rock ជាមួយសារដែលសរសេរប្រាប់ថាខ្សែភាពយន្តនេះគឺចាប់ផ្ដើម​ថតហើយជាមួយនឹង​ការសរសើរក្រុមការងារផលិតមួយចំនួនហើយថែមទាំងនែនាំនូវអ្នកដឹកនាំរឿង និងអ្នកដឹកនាំ​ផ្នែករូបភាពអោយបានស្គាល់ផងដែរដូចជា Jaume Collet-Serra អ្នកដឹកនាំរឿង Jungle Cruise (សម្ដែង​ដោយ The Rock ដែរ) និង Lawrence Sher អ្នកដឹកនាំផ្នែករូបភាពលើរឿង Joker ដែលទទួលបានពាន​រង្វាន់​ជាច្រើន។

Instagram លោក The Rock

តោះជាយ៉ាងណាក៏ដោយនៅក្នុងខ្សែភាពយន្ត Black Adam មិនមានត្រឹមតែលោក The Rock សម្ដែងជាតួអង្គ Teth-Adam ឬ Black Adam នេះទេពោលក៏មានវត្តមានតារាសម្ដែងជាច្រើនទៀតបានចូលរួមសម្ដែងជាមួយ​នឹង​តួអង្គ​សំខាន់ៗមួយចំនួនផងដែរដូចជា៖

Pierce Brosnan សម្ដែងជា Doctor Fate

រូបលោក  Pierce Brosnan និងតួអង្គដែលលោកត្រូវសម្ដែង
រូបលោក  Pierce Brosnan និងតួអង្គដែលលោកត្រូវសម្ដែង

តារាជើងចាស់លោក Pierce Brosnan ដែលត្រូវបានគេស្គាល់ថាជាភ្នាក់ងារ 007 James Bond ត្រូវបាន​គេរាយការណ៏ថានឹងចូលរួមសម្ដែងនៅក្នុងរឿង Black Adam នេះក្នុងនាមជា Superhero មួយឈ្មោះថា Doctor Fate ដែលជាតួអង្គមួយដែលត្រូវបាន Marvel យកគំរូតាមផលិតចេញជា Doctor Strange។ ហើយតួអង្គ Doctor Fate នេះទៀតសោតគឺជាសមាជិកស្ថាបនិកនៃ JSA (The Justice Society of America) និងមានជំនាញខាងអាបធ្មប់ដែលបានមកដោយមួករបស់គាត់ដែលមានឈ្មោះថា Helmet of Fate (មួយនៃ​វាសនា)។ តួអង្គនេះបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ១៩៤០ របស់ Comics រឿង More Fun Comics #5 ។

Aldis Hodge សម្ដែងជា Hawkman

រូបលោក  Aldis Hodge និងតួអង្គដែលលោកត្រូវសម្ដែង
រូបលោក Aldis Hodge និងតួអង្គដែលលោកត្រូវសម្ដែង

តារាដែលមានស្បែកខ្មៅសញ្ជាតិអាមេរិចកាំងរូបនេះនឹងសម្ដែងជា Hawkman ដែលមានឈ្មោះពិតថា Carter Hall ដែលជាបុរាណវិទូដែលជាអ្នកដំណាងនៃការចាប់បដិសន្ធិឡើងវិញនៃព្រះអង្គម្ចាស់អេហ្ស៊ីបបុរាណ ឈ្មោះថា Khufu ។ ក្នុងនាមជាសមាជិកនៃ JSA មួយរូប Hawkman បានតស៊ូប្រយុទ្ធសត្រូវជាមួយសមាជិករបស់គេនាៗដូចជា Doctor Fate, Atom Smasher និង Cyclone ជាដើម។

Noah Centineo សម្ដែងជា Atom Smasher

រូបលោក Noah Centineo និងតួអង្គដែលលោកត្រូវសម្ដែង
រូបលោក Noah Centineo និងតួអង្គដែលលោកត្រូវសម្ដែង

តារាវ័យ ២៤ឆ្នាំមានសញ្ជាតិអាមេរិចលោក Noah Centineo រូបនេះនឹងសម្ដែងជា Atom Smasher ដែលមានឈ្មោះពិតថា Albert Rothstein ដែលមានសមត្ថភាពពិសេសក្នុងការផ្លាសប្ដូររូបរាងរបស់គេអោយធំជាមួយកម្លាំងដ៏ខ្លាំងខ្លាហើយជាសមាជិកមួយរូបនៃ JSA។

Sarah Shahi សម្ដែងជា Isis 

អ្នកនាង Sarah Shahi និងតួអង្គដែលលោកត្រូវសម្ដែង
អ្នកនាង Sarah Shahi និងតួអង្គដែលលោកត្រូវសម្ដែង

តារាសម្ដែងស្រី Sarah Shahi រូបនេះមានបទពិសោធ៏សម្ដែងជាមួយនឹងតារាល្បីៗដូចជាលោក​ Sylvester Stallone (តួអង្គ Rambo) លោក Jason Momoa (តារាសម្ដែង Aquaman) និងលោក Sung Kang (Han នៅក្នុងរឿង Fast and Furious) ជាដើមផងដែរ។ យ៉ាងណាមិញនាងនឹងមកសម្ដែងនៅក្នុងខ្សែភាពយន្ត Black Adam ក្នុងនាមជា Isis ដែលមានឈ្មោះពិតថា Adrianna Tomaz ជាប្រពន្ធរបស់ Black Adam ដែលនាងមាន​អំណាចគ្រប់គ្រងធម្មជាតិ។

Quintessa Swindell សម្ដែងជា Cyclone

អ្នកនាង Quintessa Swindell និងតួអង្គដែលលោកត្រូវសម្ដែង
អ្នកនាង Quintessa Swindell និងតួអង្គដែលលោកត្រូវសម្ដែង

តារាសម្ដែងស្រី Quintessa Swindell និងសម្ដែងជា Cyclone ដែលមានឈ្មោះពិតថា Maxine Hunkel គឺជាសមាជិកក្មេងឬជំនាន់ក្រោយនៃ JSA ជាមួយនឹងសមត្ថភាពគ្រប់គ្រងទៅលើខ្យល់និងសំឡេង។

Djimon Hounsou សម្ដែងជា The Wizard ដដែលដូចទៅក្នុងរឿង Shazam!

https://s9.kh1.co/__image/w=650,h=366,q=100/05/053a184f64c06401df9d9b912e6001bde8c6cdb1.png

ក្រៅពីនេះនឹងវត្តមានតារាសម្ដែងមួយចំនួនទៀតដែលមិនទាន់ត្រូវបានដឹងថាសម្ដែងជាតួអង្គអ្វីខ្លះដូចជា Marwan Kenzari តារាសម្ដែងក្នុងរឿង The Aladdin, James Cusati-Moyer និង Bodhi Sabongui ដែលគេកត់សម្គាល់ថាតួអង្គរបស់ Bodhi Sabongui នេះនឹងសម្ដែងតួអង្គដ៏សំខាន់ (key role) នៅក្នុងរឿង Black Adam នេះ៕

រូបលោក Marwan Kenzari
រូបលោក Marwan Kenzari
រូបលោក James Cusati-Moyer និង Bodhi Sabongui
រូបលោក James Cusati-Moyer និង Bodhi Sabongui
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T