ភ្នំពេញ៖ លោក ព្រីន ដែលប្រិយមិត្ត និងទស្សនិកជន បានស្គាល់ថា ជាតារាសម្តែងមួយរូប ដែលមានទាំងរូបសម្រស់ ស្រស់សង្ហា និងទេពកោសល្យ ព្រមទាំងសមត្ថភាពខ្ពស់នៅក្នុងការសម្តែង រហូតទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ របស់អ្នកទាំងពីរ សឹងតែគ្រប់ខ្សែភាពយន្តតែម្តង ដែលជាហេតុធ្វើឲ្យសន្ទុះនៃការគាំទ្រអ្នកទាំងពីរកើនឡើងជាលំដាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយមើលឃើញពីភាពលំបាករបស់បងប្អូនមួយចំនួន ក្នុងអំឡុងពេលនៃការរីកដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង។ តារាសម្ដែងដែលកំពុងទទួលបានភាពល្បីល្បាញមួយរូបនេះ បានធ្វើអំពើដ៏ប្រពៃមួយ ដោយលោក នាំយកនូវម្ហូបអាហារ និង គ្រឿងបរិភោគមួយចំនួន ចែកជូនដល់បងប្អូនមួយចំនួន ដែលកំពុងជួបបញ្ហាខ្វះខាត និងស្ថិតក្នុងតំបន់បិតខ្ទប់ក្នុងអំឡុងពេលកូវីដនេះ ។
ចំពោះទង្វើសប្បុរសធម៌នេះ ក៏មានការកោតសរសើរសាទរពីអ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុក ចំពោះទឹកចិត្ដដ៏ល្អប្រពៃ របស់តារាសម្ដែងរូបនេះ ដែលចេះជួយទុក្ខធុរៈគ្នា ក្នុងនាមជាកូនខ្មែរដូចគ្នា ក្នុងអំឡុងពេលលំបាកបែបនេះ បើទោះបីជាបន្តិចបន្តួចក្តី តែក៏បានជួយសម្រួលនូវការលំបាកមួយចំនួនផងដែរជូនបងប្អូនពូៗមីង នៅក្នុងគ្រានេះ។
ជាមួយគ្នានេះដែរ លោក ព្រីន ក៏បានបង្ហោះវីដេអូនិងបានសរសេរសារបែបនេះថា៖
ជាទឹកចិត្តបន្តិចបន្ទួចសម្រាប់បងប្អូនដែលបានជាប់Lockdown ហើយពិបាកចេញក្រៅទិញម្ហូប សូមបងប្អូននៅផ្ទះ ថែរក្សាសុខភាព និង ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺចង្រៃមួយនេះទាំងអស់គ្នាណាកាលៈទេសៈនេះ អានាម័យក្នុងការរស់នៅ និង អាហារសំខាន់ខ្លាំងណាស់ ខ្ញុំបានរៀបចំជិត100កញ្ចប់ដែរ ហើយបានទុកនៅតាមច្រកចូល ដោយបានផ្ញើរនិង ពូៗមន្ត្រីអ្នកយាម ប្រហែលជាមិនគ្រប់ទេ តែសង្ឃឹមថាបងប្អូននឹងចែករំលែកគ្នាដោយក្តីស្រលាញ់ក្នុងនាមជាអ្នកជិតខាងគ្នា។សូមបងប្អូនទាំងអស់គ្នា មានសុខភាពល្អ បន្តិចទៀតយើងនឹងឆ្លងកាត់ការលំបាកជាមួយគ្នា៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖






