Bow Maylada បង្ហើបថារឿងថ្មីរបស់នាងជាមួយ Nadech ប្រើពេលថតដល់ទៅ ៨ ខែ

//s9.kh1.co/59/59009b5fa5b7e957e3ecb77174fbd4dd9029b544.png
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Bow Maylada បង្ហើបថារឿងថ្មីរបស់នាងជាមួយ Nadech Kugimiya ប្រើពេលថតដល់ទៅ ៨ ខែ។​

ថៃ៖ កញ្ញា Bow Maylada ជាតារាស្រីវ័យក្មេងមួយរូប ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់នៅក្នុងការសម្ដែង រួមជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតគ្មានទាស់ថែមទៀតនោះ។ ថ្មីៗនេះ តារាស្រីរូបនេះបានបង្ហើបថា នាងបានសហការសម្ដែងរឿងថ្មីមួយជាមួយកំពូលតារាជួរមុខរបស់ស្ថានីយ៍ទូរទស្សន៍បុស្ដិ៍លេខ៣ របស់ថៃគឺ​ Nadech Kugimiya។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយរឿងនោះមានចំណងជើងថា "Mon Ruk Nong Pak Ka Yang" ហើយអ្វីដែលពិសេសនោះ គឺរឿងនេះត្រូវប្រើពេលសម្ដែងរហូតដល់ ៨ ខែឯណោះ។ រឿងនេះមានលក្ខណៈ និងឈុតឆាកកំប្លែងច្រើន។ មួយវិញទៀត Bow បានបន្ថែមថា វាជាបទពិសោធមួយដ៏ល្អសម្រាប់នាង ដែលបានសហការចាប់ដៃគូជាមួយតារាប្រុស Nadech ដែលតារាប្រុសម្នាក់នេះមិនត្រឹមតែចិត្តល្អទេ ថែមទាំងកំប្លែងទៀតផង។ 

នៅក្នុងនោះផងដែរ Bow បាននិយាយថា នាងមិនរំពឹងលទ្ធផលខ្ពស់សម្រាប់រឿងនេះទេ តែនាងសង្ឃឹមថាវាអាចធ្វើឲ្យអ្នកមើលបានសើចសប្បាយនោះនាងពេញចិត្តពេកហើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

Bow Maylada
Bow Maylada
Nadech
Nadech
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T