អបអរសាទរ! Fluke Jira ស្វាគមន៍​កូនស្រីទី២ម្នាក់ទៀត មុខគួរឲ្យក្នាញ់

//s9.kh1.co/20/20b5cf713e710c889fdf03242912b2c34a835ac1.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីពរពោះអស់រយៈពេលជាង៩ខែកន្លងមក ទីបំផុតភរិយារបស់តារាប្រុសថៃ Fluke សម្រាលកូនហើយ

ថៃ៖ កាលពីថ្មីៗនេះ តារាប្រុសថៃមុខមាត់ស្អាតសង្ហាលោក Fluke Jira បានបង្ហោះនៅលើបណ្តាញសង្គមលើគណនីផ្ទាល់ ពីដំណឹងល្អ រួមទាំងភាពសប្បាយរីករាយយ៉ាងខ្លាំង ក៏ព្រោះតែភរិយារបស់លោក បានសម្រាលកូនទី ២ ដោយសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក្នុងរូបភាពប៉ុន្មានសន្លឹកនោះ ក៏បានបង្ហាញពីមុខមាត់ដ៏គួរឲ្យក្នាញ់របស់កូនទី ២របស់លោកផងដែរ ដោយត្រូវបានគេឲ្យដឹងថា​ គឺជាកូនស្រីដដែល ដែលមានឈ្មោះថា Juna ដែលស្រដៀងទៅនឹងឈ្មោះបងស្រីរបស់គេឈ្មោះ Juni

ទន្ទឹមនឹងនេះផងដែរ ក្រោយពីឃើញបែបនេះ មានអ្នកគាំទ្រជាច្រើនរូប ក៏ដូចជាមិត្តរួមការងារ ក្នុងរង្វង់សិល្បៈ បានចូលរួមអបអរសារទរ ក៏ដូចជាជូនពរដល់ភរិយា និងកូនស្រីតារាប្រុសរូបនេះ សូមឱ្យមានសំណាងល្អ និងមានសុខភាពល្អទាំងម្តាយទាំងកូនដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ភរិយា និង Fluke
ភរិយា និង Fluke
Fluke និងភរិយាព្រមទាំងកូនស្រី
Fluke និងភរិយាព្រមទាំងកូនស្រី
Fluke និងភរិយាព្រមទាំងកូនស្រី
Fluke និងភរិយាព្រមទាំងកូនស្រី
កូនស្រីទាំងរបស់​ Fluke
កូនស្រីទាំងរបស់​ Fluke
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T