ក្រុមហ៊ុន LG បញ្ចេញឈ្មោះទូរសព្ទ ដែលនឹងទទួលបានការអាប់ដែតទៅប្រព័ន្ធប្រតិបត្តិការ Android 12, Android 13

//s9.kh1.co/fc/fcf4c0ee823f29632aee75feee81962782e1d9c2.jpg
បច្ចេកវិទ្យា

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

LG ទោះលែងលក់ស្មាតហ្វូនទៀតក៏ដោយ ក៏នៅតែដាក់ចេញការអាប់ដែតមកដែរ

បរទេស៖ ក្រុមហ៊ុន LG បានប្រកាសថា ខ្លួននឹងផ្តល់ជូនការអាប់ដែតប្រព័ន្ធប្រតិបត្តិការ Android រយៈពេល3ឆ្នាំសម្រាប់ស្មាតហ្វូនមួយចំនួន បើទោះបីជាខ្លួនសម្រេចលែងបន្តអាជីវកម្មស្មាតហ្វូនទៀតក៏ដោយ។ ឥឡូវនេះ ក្រុមហ៊ុនបានបង្ហាញព័ត៌មានលើទូរសព្ទណាដែលនឹងទទួលបានប្រព័ន្ធប្រតិបត្តិការ Android 12 និង Android 13។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន LG នៅអាល្លឺម៉ង់ បានបង្ហាញពីឈ្មោះស្មាតហ្វូនដែលត្រូវអាប់ដែតទៅប្រព័ន្ធប្រតិបត្តិការ Android 11 នៅលើគេហទំព័ររបស់ខ្លួន ដែលបានពង្រីកដល់ត្រីមាសទី4ឆ្នាំ2021 សម្រាប់ស្មាតហ្វូនជាច្រើន។ សូមពិនិត្យមើលពេលវេលាក្នុងតារាងខាងក្រោម។

កាលបរិច្ឆេទរបស់ LG នៅអាឡឺម៉ង់
កាលបរិច្ឆេទរបស់ LG នៅអាឡឺម៉ង់

គេហទំព័រកូរ៉េរបស់ក្រុមហ៊ុន LG ក៏បានបង្ហាញផងដែរថា ឧបករណ៍ជាច្រើនទៀតនឹងទទួលបានប្រព័ន្ធប្រតិបត្តិការ Android 11 ទោះបីជាមិនបានដាក់កាលបរិច្ឆេទក៏ដោយ។ ឧបករណ៍ទាំងនេះគឺត្រកូល V50, V50S, Q31, Q51, Q 52, Q61, Q70, Q92 និង Q9 One។

គេហទំព័រកូរ៉េក៏បានបង្ហាញផងដែរថា ឧបករណ៍ណាខ្លះដែលនឹងទទួលបានប្រព័ន្ធប្រតិបត្តិការ Android 12 និង Android 13 នៅក្នុងតារាងខាងក្រោម៕

ស្មាតហ្វូនដែលនឹងទទួលបាន Android 12 និង Android 13
ស្មាតហ្វូនដែលនឹងទទួលបាន Android 12 និង Android 13
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T