បន្ទាប់ពីផ្ទុះការគាំទ្រក្នុងរឿង «Friend Zone» ពេលនេះ Baifern និង Nine កំពុងថតរឿងថ្មីមួយជាមួយគ្នា សម្រាប់ឆ្នាំ ២០២១ នេះ

//s9.kh1.co/47/479fe2438e4caa11ff57d5ee08099c42702cf495.png
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីផ្ទុះការគាំទ្រក្នុងរឿង Friend Zone ពេលនេះ Baifern និង Nine កំពុងថតរឿងថ្មីមួយជាមួយគ្នា សម្រាប់ឆ្នាំ ២០២១ នេះ។​

ថៃ៖ ដូចដែលបានដឹងមកហើយថា Nine Naphhat និង Baifern Pimchanok បានចាប់ដៃគូសហការនៅក្នុងការថតខ្សែភាពយន្ដខ្នាតធំមួយគឺ Friend Zone កាលពីឆ្នាំ ២០១៩។ រឿងនោះផងដែរ បានផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនានៅជាច្រើនប្រទេស ជាពិសេសនៅក្នុងអាស៊ាននេះតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ Baifern និង Nine ក៏ត្រូវបានអ្នកគាំទ្រជាច្រើនចាប់គូរជាគូស្នេហ៍ទៀតផង ដោយសារតែពួកគេមានភាពសមគ្នាយ៉ាងខ្លាំង។ យ៉ាងណាមិញ ពួកគេមិនទាន់បានសម្ដែងជាមួយគ្នាទៀតនៅក្រោយការបញ្ចប់រឿង Friend Zone នោះ។ 

ថ្មីនេះ សារព័ត៌មាន Thai Update បានធ្វើការចុះផ្សាយថា មានផលិតករភាពយន្ដម្នាក់ គឺលោក Nok Jariya បានធ្វើការចាប់គូពួកគេនៅក្នុងការសម្ដែងរឿងថ្មីមួយសម្រាប់ឆ្នាំ២០២១ នេះ មានចំណងជើងថា "Sroi Sabbunga" ដែលនឹងធ្វើការថតបញ្ចប់នៅក្នុងពេលឆាប់ៗនេះហើយ។ 

យ៉ាងណាមិញ ប្រភពដដែលបានបន្ថែមថា ពួកគេនៅតែមិនទាន់បានព័ត៌មានទាក់ទងនៅការចាក់ផ្សាយនៅឡើយទេ តែយ៉ាងណាក៏ដោយក៏នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern
Baifern
Nine 
Nine 
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T