របាយការណ៍៖ Samsung ត្រូវគេរំពឹងថា នឹងដាក់លក់ Galaxy Z Fold 3 និង Z Flip 2 នៅខែកក្កដា

//s9.kh1.co/70/70caa3474fcf2697dac8cdf9a7a496e3962e70b9.png
បច្ចេកវិទ្យា

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Galaxy Z Fold 3 និង Galaxy Z Flip 2 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅខែកក្កដាខាងមុខនេះ

បរទេស៖ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនអាចនឹងរងផលប៉ះពាល់ពីកង្វះខាតឈីប ប៉ុន្តែ Samsung មើលទៅនៅតែបន្តបញ្ចេញស្មាតហ្វូនបត់របស់ខ្លួននៅឆ្នាំនេះដដែល។ យោងតាមរបាយការណ៍របស់វេបសាយ The Elec បានអោយដឹងថា ក្រុមហ៊ុន Samsung គ្រោងនឹងដាក់លក់ Galaxy Z Fold 3 និង Galaxy Z Flip 2 នៅដើមខែកក្កដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេក៏រំពឹងថានឹងមានការផ្លាស់ប្តូរលើការរចនាចំពោះអេក្រង់បង្ហាញ និងថាមពលថ្ម។ របាយការណ៍បានបង្ហាញថាស្មាតហ្វូនលើកក្រោយនឹងមានថាមពលថ្ម 4,380mAh ដែលដូចគ្នានឹង Galaxy Fold ដំបូងដែរ។ ចំពោះអេក្រង់បង្ហាញ Galaxy Z Fold 3 អាចនឹងមិនបានអេក្រង់ល្អដូចរៀមច្បងរបស់វានោះទេ។ អេក្រង់បត់ត្រូវបានគេរាយការណ៍ថាមានទំហំ7.5អ៊ីញ ចំណែកអេក្រង់ខាងក្រៅមានទំហំ6.2អ៊ីញ។ 

យោងតាមរបាយការណ៍មុននេះបានបញ្ចាក់ថា Galaxy Z Flip 2 ក៏អាចមានថាមពលថ្មទាបជាងមុនផងដែរ។ វាអាចនឹងថយចុះពីថ្ម 3,300mAh ទៅ 3,200mAh វិញ។

ក្រុមហ៊ុន Samsung បានបញ្ជាក់កាលពីខែធ្នូថា ខ្លួនមានគម្រោងធ្វើឱ្យស្មាតហ្វូនបត់មានរាងស្តើងជាងមុន ដើម្បីងាយស្រួលដាក់តាមខ្លួន។ Galaxy Z Fold 3 អាចមានមុខងារ S Pen ផងដែរ ដែលនឹងបង្កើនសមត្ថភាពរបស់វាឱ្យកាន់តែប្រសើរថែមទៀត៕

Galaxy Z fold 2
Galaxy Z fold 2
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T