ក្លិប AC Milan ដាក់តម្លៃខ្លួន ៤៣ លានផោនទៅលើកីឡាករ Rafael Leao

//s9.kh1.co/a3/a3b5316d21b3cdce5b3a2a5a3c4fb46ee98146f1.jpg
កីទ្បា

 ១៣-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិប AC Milan ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃខ្លួន ៤៣ លានផោនទៅលើខ្សែប្រយុទ្ធជួរមុខ Rafael Leao ចំពេលមានការចាប់អារម្មណ៍ពីក្រុម Juventus ។

បរទេស៖ ក្លិប AC Milan ត្រូវបានគេរាយការណ៍ថាបានដាក់តម្លៃខ្លួន ៤៣ លានផោនទៅលើខ្សែប្រយុទ្ធជួរមុខ Rafael Leao ចំពេលមានការចាប់អារម្មណ៍ពីក្រុម Juventus ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម AC Milan ពីក្រុម Lille វិញក្នុងឆ្នាំ 2019 ក្នុងតម្លៃ ២៨ លានផោននិងបានស៊ុតបញ្ចូលទី ១៣ គ្រាប់ និងបានជួយរកគ្រាប់បាល់ចំនួន ៨ គ្រាប់សម្រាប់ក្លិបបច្ចុប្បន្នរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rafael Leao
Rafael Leao

Rafael Leao បានបំបែកភាពរាំងស្ងួតនៃគ្រាប់បាល់របស់គាត់កាលពីថ្ងៃសៅរ៍ដោយរកគ្រាប់បាល់ចុងក្រោយក្នុងជ័យជម្នះ ៣-១ របស់ក្រុម AC Milan លើក្រុម Parma បន្ទាប់ពីមិនបានរកគ្រាប់បាល់បញ្ចូលទីចាប់តាំងពីថ្ងៃទី ៩ ខែមករា។ យោងតាមប្រភពព័ត៌មានអ៊ីតាលី Calciomercato បានឲ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះមានតម្លៃខ្លួនដល់ទៅ ៤៣ លានផោនប្រសិនបើ Juventus ចង់ទិញរូបគេនៅរដូវក្តៅនេះ។

Rafael Leao
Rafael Leao

របាយការណ៍បានបង្ហាញថា Juve បានប្រទះឃើញកីឡាករវ័យក្មេងរូបនេះនៅពេលដែលគាត់កំពុងលេងឱ្យ Sporting Lisbon ដោយ Everton និង Wolverhampton Wanderers ក៏បង្ហាញចំណាប់អារម្មណ៍កាលពីអតីតកាលដែរ។ បច្ចុប្បន្ន Leao និង Milan ស្ថិតនៅលេខ ២ Serie A ដោយមាន ១១ ពិន្ទុដាច់លើគូប្រជែង Inter Milan ដែលមាន ៨ ប្រកួត៕

Rafael Leao
Rafael Leao
Keo Chandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T