ស្រៀវណាស់! ការប្រកួតដែលប្រើកណ្តាប់ដៃ ដោយមិនពាក់របស់ការពារ ជាមួយនឹងលោហិតរបស់កីឡាករស្រោចមុខគ្រប់ប្រកួត (មានវីដេអូ)

//s9.kh1.co/3c/3c0f39c1cc51e6899703bac9fc29130c5e780593.jpg
កីទ្បា

 ១៣-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់តែឃើញគេប្រដាប់សកល វាយបែកឈាមពេញមុខ ចុះទំរាំអត់ពាក់ស្រោមដៃទៀត

បរទេស៖ Bare Knuckle Boxing ឬហៅកាត់ថា BKFC គឺជាកម្ម​វិធីប្រដាល់មួយរបស់អង់គ្លេស ដែលវាមានភាពស្រដៀងទៅនឹងការប្រដាក់សកលដែរ ប៉ុន្តែខុសគ្នាត្រង់ថា BKFC មិនពាក់ស្រោមដៃប្រកួតការពារនោះឡើយ និងអាចចាប់ក្បាលឬកគូប្រកួតបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/32/3291a13e4369bc28377b760cb97e3042358f8f90.png

ទោះបីជាការប្រកួតមួយនេះមានភាពសាហាវបន្តិចមែន ប៉ុន្តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនជា​ច្រើន។ ភាគច្រើនសឹងគ្រប់ប្រកួត កីឡាករតែងតែមានស្នាមបែកនៅលើផ្ទៃមុខរបស់គេ ព្រោះតែកណ្តាប់ដៃធ្ងន់ៗ និងមិនមានរបស់ការពារសោះឡើយ។

https://s9.kh1.co/__image/w=650,h=434,q=100/f0/f00d12a8b7cca43159e7589a0b179514f5182d1a.png

ការប្រកួតដែលមានចំនួន៥ទឹក ដោយក្នុង១ទឹកមាន២នាទី គឺវាគ្រប់គ្រាន់ណាស់សម្រាប់កីឡាករ ព្រោះដោយសារតែស្នាមបែកវាមិនអំណោយផលដល់ការប្រកួតច្រើនជាងនេះឡើយ៕

ចង់ឃើញការប្រកួតមួយនេះសាហាវយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោម៖

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T