Bayern នឹងព្យាយាមយកគ្រូបង្វឹកឆ្នើមរូបនេះមកដឹកនាំក្រុម ប្រសិនបើលោក Hansi Flick ចាកចេញមែននោះ

//s9.kh1.co/2d/2d08caa9b51067475ff6e8047c6a6fc4ff8f37a6.jpg
កីទ្បា

 ១៣-មេសា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

ប្រសិនបើលោក Hansi Flick ចាកចេញមែននោះ Bayern នឹងព្យាយាមយកគ្រូបង្វឹក Jurgen Klopp មកដឹកនាំជំនួស

បរទេស៖ បើទោះបីជាដឹកនាំក្លិបយក្សអាល្លឺម៉ង់ Bayern Munich ឈ្នះពានធំៗ៦គ្រឿងក្នុងរយៈពេលតែជាង១ឆ្នាំកន្លះក៏ពិតមែន ប៉ុន្តែពេលនេះលោក Hansi Flick កំពុងតែពិចារណាក្នុងការចាកចេញពីក្លិបមួយនេះហើយ ដោយសារតែមានបញ្ហាផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំក្លិប។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Hansi Flick
  លោក Hansi Flick

ក្នុងនោះដែរលោក Hansi Flick ក៏ជាបេក្ខភាពមួយរូបក្នុងការមកដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ជំនួសលោក Joachim Low ផងដែរ។ ដោយឡែកបើតាមគេហទំព័រ 90min បានឲ្យដឹងថាក្លិប Bayern Munich អាចនឹងព្យាយាមតាមយកគ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp មកដឹកនាំក្លិបជំនួស ប្រសិនបើលោក Flick សម្រេចចិត្តចាកចេញមែននោះ៕ 

  លោក Jurgen Klopp
  លោក Jurgen Klopp

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T