បរាជ័យរបស់ Atletico ក្នុងការយក៣ពិន្ទុយប់មិញ ធ្វើឱ្យ Real Madrid កាន់តែខិតជិតក្នុងការឡើងទៅកាន់កំពូលតារាង

//s9.kh1.co/82/82fb1abdd24b2c6dc008f12eb4008f0c7b605fed.jpeg
កីទ្បា

 ១២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បរាជ័យរបស់ Atletico ក្នុងការយកបីពិន្ទុយប់មិញ ធ្វើឲ្យReal Madrid កាន់តែខិតជិតក្នុងការឡើងទៅកាន់កំពូលតារាង

បរទេស៖ ក្រុមរបស់លោក Diego Simeone បានប្រកួតស្មើរជាមួយក្រុម Real Betis ដែលធ្វើឲ្យក្រុម Atletico Madrid បាត់បង់ពីរពិន្ទុបន្ថែមដែលធ្វើឲ្យគម្លាតពីក្រុមតាមពីក្រោយ Real Madrid និង FC Barcelona កាន់តែខិតជិតកាន់តែខ្លាំងត្រឹមតែ១ពិន្ទុពីក្រុមអធិរាជស និង ២ពិន្ទុពីក្រុម FC Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងក្រុម Real Betis ជាមួយនឹង Atletico Madrid
ការប្រកួតរវាងក្រុម Real Betis ជាមួយនឹង Atletico Madrid

យ៉ាងណាមិញ ការបាត់បង់ពិន្ទុរបស់ក្រុមស្ថិតនៅក្រុងម៉ាឌ្រីត ធ្វើឲ្យការប្រជែងពាននៅលីគកំពូលអេស្ប៉ាញកាន់តែក្តៅគគុកទៅៗ ខណៈដែលក្រុមលេខ១ដល់លេខ៣គឺពិន្ទុរៀបតាមលំដាប់ពីលើចុះក្រោមដោយខុសគ្នាតែមួយពិន្ទុប៉ុណ្ណោះ។

តារាងពិន្ទុរបស់លីគកំពូលអេស្ប៉ាញគិតត្រឹមសប្តាហ៍ទី៣០
តារាងពិន្ទុរបស់លីគកំពូលអេស្ប៉ាញគិតត្រឹមសប្តាហ៍ទី៣០

ទោះបីជាយ៉ាងនេះក៏ដោយក៏យើងមិនអាចសន្និដ្ឋានថាក្រុមណាជាអ្នកឈ្នះជើងឯករដូវកាលនេះណាស់ ខណៈដែលក្រុមទាំងអស់នៅសល់៨ប្រកួតក្នុងដៃទៀតទើបចប់រដូវកាល៕

Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T