PSG កុំទាន់អរ! ទោះបី Bayern ភ្លាត់ចាញ់ជើងទី១ មែនតែ Neuer បានបោះពាក្យសម្តីមុនការប្រកួតជើងទី២ ថា...

//s9.kh1.co/07/0795100e78abb3bc14272ebed98b59714140737b.jpg
កីទ្បា

 ១២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទោះបីភ្លាត់ចាញ់ជើងទី១ មែនតែ Neuer បានបោះពាក្យសម្តីមុនការប្រកួតជើងទី២ ថាក្រុមរបស់គេនឹងអាចវាយបកយកឈ្នះ PSG នៅទឹកដី បារាំង វិញបាន។

អាឡឺម៉ង់៖ អ្នកចាំទី Manuel Neuer ពិតជាមានការជឿជាក់ច្បាស់ណាស់ថា Bayern Munich នឹងអាចវាយបកយកឈ្នះក្រុមអ្នកមាន Paris Saint-Germain នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ Champions League បាន ខណៈអ្នកចាំទីចាស់វស្សារូបនេះបានអះអាងថា “PSG មានបញ្ហាខ្លះៗជាមួយប្រព័ន្ធការពារ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួតជើងទី ១
ទិដ្ឋភាពប្រកួតជើងទី ១

គួររម្លឹកដែរថា ក្លិប Bayern ក្រោមការដឹកនាំរបស់លោក Hansi Flick កាលពីជើងទី ១ កន្លងទៅ បានភ្លាត់ចាញ់ក្រុម PSG ក្នុងលទ្ធផល ៣-២ នៅទឹកដីខ្លួនឯង Allianz Arena

ទិដ្ឋភាពប្រកួតជើងទី ១
ទិដ្ឋភាពប្រកួតជើងទី ១

ជាការពិតណាស់ ម្ចាស់ការពារតំណែងជើងឯក បើចង់មានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺត្រូវតែឈ្នះគ្រាប់បាល់នៅជើងទី ២ នេះឱ្យបាន ២ គ្រាប់ដាច់។ ប៉ុន្តែអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់នៅតែមានគំនិតសុទិដ្ឋិនិយមថា ក្រុមរបស់គេនឹងអាចវាយបកយកឈ្នះ PSG នៅទឹកដី បារាំង វិញបាន។

ទិដ្ឋភាពប្រកួតជើងទី ១
ទិដ្ឋភាពប្រកួតជើងទី ១

អ្នកចាំទីរបស់ក្លិប Bayern Munich រូបនេះបានថ្លែងប្រាប់គេហទំព័រ Bundesliga.Com យ៉ាងដូច្នេះថា៖

ពួកយើងនៅតែរក្សាជំហរក្នុងភាពស្ងប់ស្ងាត់ដដែល ប៉ុន្តែយើងកំពុងតែមានអារម្មណ៍ពុះកញ្ជ្រោលដើម្បីទទួលបានជ័យជម្នះនៅជើងទី ២ មកវិញ។ យើងចង់ចាប់ផ្តើមការប្រកួតជាមួយនឹងវិធីដ៏ត្រឹមត្រូវ ការលើកទឹកចិត្ត រួមទាំងអកប្បកិរិយាសមប្រកប ម្យ៉ាងទៀតរក្សាស្ថេរភាពប្រយុទ្ធលឿនៗជាមួយដៃគូរប្រកួត។ យើងត្រូវធ្វើវាមួយៗ និង ចិត្តត្រជាក់ ការលេងប្រយុទ្ធ និង ព្យាយាមដាក់សម្ពាធទៅលើដៃគូរប្រកួត។ យើងមើលឃើញថាពួកគេមានចំណុចខ្សោយត្រង់ប្រព័ន្ធការពារ។ ប្រសិនបើយើងមានឱកាសច្រើន ច្បាស់ណាស់យើងនឹងអាចទទួលជ័យជម្នះ៕

  អ្នកចាំទី Manuel Neuer
Manuel Neuer
Manuel Neuer

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T