អនិច្ចាជីវិត! ម្ចាស់បទ ជីវិតកម្មករឆ្លងដែន សែម សង្វាត លើកដៃសុំជំនួយ ខណ:ខ្លួនកំពុងមានជំងឺមហារីកថ្លើម​ (មានវីដេអូ)

//s9.kh1.co/c3/c3f75a9a626600ed3dfee3eef66da17081c1b9a9.png
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សង្វេគណាស់ លោកសែម សង្វាត លើកដៃសុំអោយគេជួយ ខណ:ខ្លួនកំពុងមានជំងឺមហារីកថ្លើម និងត្រូវបង់ថ្លៃជួលផ្ទះ បន្ទាប់ពីខ្លួនធ្លាក់ខ្លួនឈឺ

ភ្នំពេញ:  ក្រោយបាត់មុខពីវិស័យសិល្ប:អស់រយ:ពេលជាយូរ ដោយសារតែបញ្ហាសុខភាពមិនសមប្រកប លោកសែម សង្វាត ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តមួយចំនួនបានស្គាល់ថា លោកជាអតីតតារាចម្រៀងមួយរូបដ៏មានទឹកដមសំនៀងពីរោះ ជាពិសេសគឺតាមរយៈបទ ជិវីតកម្មករឆ្លងដែន បានធ្វើឲ្យមហាជនមួយចំនួនចាំពុំភ្លេច នូវទឹកដមសំនៀងយ៉ាងពិរោះរបស់លោក តាមរយៈចំរៀងមួយបទនេះ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកផ្ទុះខ្លាំងកាលពីប៉ុន្មានទសវត្សន៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកសែម សង្វាត
  លោកសែម សង្វាត

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍មួយនៅក្នុងនាទីសិល្បករកម្ពុជា លោកសែម សង្វាតបានពោលពាក្យ:

  លោកសែម សង្វាត
  លោកសែម សង្វាត

ផ្ទះដែលបងរស់នៅសព្វថ្ងៃជាផ្ទះដែលជួលគេ។ រី​ឯជំងឺបងមានក្រពះ ពោះវៀន គឺរុាំងរ៉ៃខ្លាំងម៉ង ដោយសារក្រពះបងមានវាដាច់សរសៃឈាម បន្ទាប់មកបងក៏មានជំងឺទាក់ទងនឹងថ្លើមៗវាក្រិន ហើយវាដល់កម្រិត ហើយក៏មានគ្រោះក្នុងប្រមាត់ អញ្ចឹងវាធ្វើឲ្យយើងឧស្សាហ៍ពុលចំណីពេលដែលយើងញុាំអី…

  លោកសែម សង្វាត

សូមរំលឹកផងដែរថា លោក សែម សង្វាត ធ្លាប់ជាអតីតតារាចម្រៀងមួយរូប ដែលមានឈ្មោះបោះសម្លេងកាលពីប៉ុន្មានទសវត្សមុន តែដោយសារតែស្នេហាមិនសមប្រកប ព្រមទាំងបញ្ហាសុខភាព និងកត្តាជីវភាពផងដែរនោះ ដែលជាហេតុធ្វើឲ្យលោកហាក់ឃ្លាតឆ្ងាយពីវិស័យសិល្ប:៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ ថែមទៅទៀតនោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពដកស្រង់វីដេអូ: សិល្បករកម្ពុជា

សែម សង្វាត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T