អីយ៉ាស់! Arsenal គ្រោងនឹងចូលចែចូវកីឡាករ Man UTD ម្នាក់នេះ

//s9.kh1.co/fc/fc317426dc14eb6ab80fb1f9d0966d826fd2bdf0.jpg
កីទ្បា

 ១២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្ Man UTD រើម្នាក់ កំពុងស្ថិតក្នុងរ៉ាដារបស់ Arsenal

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះកុងត្រាទិញយក ខ្សែបម្រើ Jesse Lingard នៅរដូវក្ដៅខាងមុខនេះខណៈដែល West Ham ក៏កំពុងដាក់សំណើទិញយក Lingard ដាច់ពី Manchester United ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Jesse Lingard
   ខ្សែបម្រើ Jesse Lingard

Jesse Lingard កំពុងលេងខ្ចីជើងនៅ West Ham និងបានបង្ហាញទម្រង់លេងដ៏លេចធ្លោដោយរកបាន៨គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៩លើកនៅក្របខណ្ឌ Premier League ហើយសមត្ថភាពរបស់គេធ្វើឲ្យកីឡាកររូបនេះត្រូវកោះហៅទៅលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសទៀតផង។

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមថា Lingard អាចនឹងចាកចេញពីទឹកដី Old Trafford ហើយដោយសារទម្រង់លេងល្អបែបនេះ តម្លៃខ្លួនរបស់គេអាចហក់ឡើងដល់៣០លានផោន(ស្មើនឹងប្រមាណ៤១.១លានដុល្លារ)។

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

Lingard នៅសល់កុងត្រាជាមួយ Man UTD តែមួយឆ្នាំទៀតប៉ុណ្ណោះ ទើបសារព័ត៌មាន Daily Star បានចុះផ្សាយថា Arsenal គ្រោងនឹងអន្ទងចិត្ត Lingard កុំឲ្យចូលរួមជាមួយ West Ham។

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

គួរបញ្ជាក់ផងដែរថា Arsenal ធ្លាប់តាមសុំខ្ចីជើងកីឡាករវ័យ២៨ឆ្នាំរូបនេះពី Manchester United ប៉ុន្តែបិសាចក្រហមមិនព្រមព្រោះមើលឃើញថា Arsenal ជាក្លិបគូប្រជែងធំស្របពេល West Ham ក៏មានទំនុកចិត្តថាអាចស្វែងរកផ្លូវទិញគេផ្ដាច់បើទោះបីជាក្នុងកុងត្រាគឺ West Ham គ្មានសិទ្ធិទិញ Lingard ផ្ដាច់មុខក៏ដោយ៕

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T