ប្រទេសអារ៉ាប់រួមប្រកាស អវកាសយានិកស្ត្រីដំបូងរបស់ខ្លួន

//s9.kh1.co/50/5084d6ec58674f3ae06b5b1180666c9a4acdd79f.jpg
បច្ចេកវិទ្យា

 ១២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Nora al-Matrooshi គឺស្ត្រីអារ៉ាប់ដំបូងគេដែលត្រូវបានជ្រើសរើសដើម្បីហ្វឹកហាត់ជាអវកាសយានិក

ឌូបៃ៖ ប្រទេសអារ៉ាប់រួមបានជ្រើសរើសស្ត្រីអារ៉ាប់ដំបូងដើម្បីហ្វឹកហាត់ជាអវកាសយានិក ខណៈដែលប្រទេសមួយនេះបានពង្រីកខ្លួនយ៉ាងលឿនទៅក្នុងវិស័យអវកាស ដើម្បីពង្រីកសេដ្ឋកិច្ចរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា Nora al-Matrooshi អាយុ27ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មគ្រឿងម៉ាស៊ីន បច្ចុប្បន្នកំពុងធ្វើការនៅក្រុមហ៊ុន National Petroleum Construction Company នៅរាជធានី Abu Dhabi នឹងចូលរួមជាមួយក្រុម អវកាសយានិក Astronaut Candidate Class ឆ្នាំ2021 របស់ណាសានៅសហរដ្ឋអាមេរិក។

ប្រទេសអារ៉ាប់រួមកំពុងប្រើកម្មវិធីអវកាសរបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកាត់បន្ថយការពឹងផ្អែកលើប្រេង។

បេក្ខជនអវកាសយានិកមួយរូបទៀតឈ្មោះ Mohammed al-Mulla ក៏នឹងត្រូវចូលរួមជាមួយកញ្ញា Matrooshi ផងដែរ ដែលសរុបមកមានមនុស្សបួននាក់ហើយ ដែលស្ថិតនៅក្រោមកម្មវិធីអវកាសយានិករបស់អារ៉ាប់រួម។ រាប់បញ្ចូលទាំងលោក Hazza al-Mansouri ដែលបានក្លាយជាអវកាសយានិកអារ៉ាប់ដំបូងដែលបានទៅដល់លំហអវកាសនៅឆ្នាំ2019 នៅពេលដែលគាត់បានហោះទៅស្ថានីយអវកាសអន្តរជាតិ។

Nora គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដាក់ពាក្យចំនួន4300នាក់ ដែលត្រូវបានវាយតម្លៃលើសមត្ថភាពវិទ្យាសាស្ត្រការអប់រំនិងបទពិសោធន៍ជាក់ស្តែង ហើយបន្ទាប់មកវាយតម្លៃលើរាងកាយ ចិត្តសាស្ត្រ និងវេជ្ជសាស្ត្រ៕

កញ្ញា Nora al-Matrooshi
កញ្ញា Nora al-Matrooshi
លោក Mohammed al-Mulla
លោក Mohammed al-Mulla
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T