អត់ទាន់អស់ចិត្តទេ! លោក Mourinho ឆ្ងល់ថាម្តេច បានកីឡាករ Man Utd ម្នាក់នេះមិនត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញ?

//s9.kh1.co/75/755710cf0d0453f145504be4fa3c89706b8fe65d.jpg
កីទ្បា

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Jose Mourinho ថា Paul Pogba គួរតែទទួលបានកាតក្រហម

អង់គ្លេស៖ លោក Jose Mourinho បានលើកឡើងថា ខ្សែបម្រើ Manchester United កីឡាករ Paul Pogba គួរតែត្រូវបានបណ្តេញចេញពីទីលានក្នុងជ័យជម្នះ ៣ទល់នឹង១ លើ Tottenham

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Jose Mourinho
   លោក Jose Mourinho

ជាការរពិតណាស់ នៅក្នុងការប្រកួតយប់មិញនេះ​មានរឿងចម្រូងចម្រាស់ជាច្រើនបានកើតមាន ជាក់ស្តែងដូចជាការមិនផ្តល់គ្រាប់បាល់ឲ្យ Edinson Cavani ក្នុងវគ្គទីមួយ​បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង Son Heung-min និង Scott McTominay។ 

ការប៉ះទង្គិចគ្នារវាង Son Heung-min និង Scott McTominay 
ការប៉ះទង្គិចគ្នារវាង Son Heung-min និង Scott McTominay 

យ៉ាងណាក្តី Pogba បានរួចផុតពីការពិន័យនៅក្នុងការប្រកួតនេះបន្ទាប់ពីរូបគេបានព្យាយាមឲ្យកែងទៅកាន់កីឡាករ Serge Aurier ដើម្បីប្រជែងយកបាល់ក្នុងវគ្គទីមួយ។ 

កីឡាករ Paul Pogba និង Serge Aurier
កីឡាករ Paul Pogba និង Serge Aurier

ក្រោយបញ្ចប់ការប្រកួត លោក Mourinho បាននិយាយថា៖

ពួកយើងលេងទល់នឹងក្រុមដែលល្អ និង មានកីឡាករខ្លាំងៗជាច្រើននៅតំបន់ខ្សែបម្រើកណ្តាល។ វាជាការប្រកួតដ៏ល្អ ប៉ុន្តែ ខ្ញុំគិតថាក្រុមពួកយើងមិនសាកសមនឹងទទួលបានទ្ធផលបែបនេះឡើយ។ ពួកយើងគ្មានសំណាងព្រោះ Pogba គួរតែទទួលបានកាតក្រហមក្រោយឲ្យកែងទៅលើ Aurier៕

លោក Jose Mourinho
កីឡាករ Paul Pogba និង Serge Aurier
កីឡាករ Paul Pogba និង Serge Aurier

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T