ក្រោយបញ្ចប់ការប្រកួត El Clasico កាលពីថ្ងៃសៅរ៍ កន្លងទៅ Modric និង Pique បានប៉ះទង្គិចពាក្យសម្តីគ្នាមួយប្រាវ

//s9.kh1.co/df/df09973b509a7055c11cffb85186a4607533e661.jpg
កីទ្បា

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មានដឹងអត់ថាក្រោយបញ្ចប់ការប្រកួត Clasico កាលពីថ្ងៃសៅរិ៍កន្លងទៅ Modric នឹង Pique បានប៉ះទង្គិចពាក្យសម្តីគ្នា។

អេស្ប៉ាញ៖ កីឡាករ Luka Modric និង Gerrard Pique បានប៉ះទង្គិចពាក្យសម្តីគ្នាក្រោយបញ្ចប់ការប្រកួតរវាងក្រុម Real Madrid និង Barcelona ខណៈខ្សែបម្រើរបស់ក្រុមអធិរាជស បានដើរចេញពីទីលាន ស្របពេលដែល ខ្សែការពាររបស់ក្រុមអ្នកមានបុណ្យបានឈររង់ចាំអជ្ញាកណ្តាលដើម្បីតវ៉ានៅខាងក្រៅខ្សែបន្ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ទោះបីជាយ៉ាងណាក៏ដោយ Modric ដឹងច្បាស់ណាស់ថា Pigue កំពុងរង់ចាំដើម្បីតវ៉ាអជ្ញាកណ្តាល អំពីរឿងមួយចំនួនដែលមានភាពចម្រូងចម្រាស់នៅលើទីលាន។

ក្លិប Real Madrid ក៏មានប្រត្តិកម្មចំពោះអកប្បកិរិយាអំពីការតវ៉ារបស់ក្រុម Barcelona ខ្លាំងណាស់ដែរ ជាពិសេសនៅត្រង់ចំណុចមួយដែលខ្សែការពាររបស់ក្រុមអធិរាជសបានធ្វើឱ្យ Martin Braithwaite ដួលនៅក្នុងតំបន់គ្រោះថ្នាក់។ ទន្ទឹមនឹងនេះខាង Barca ពិតជាជឿជាក់ថា ការបង្ករកំហុសនោះសមនឹងទទួលបានបាល់ពិន័យ ១១ ម៉ែត្រ។ ប៉ុន្តែខាងក្រុម Real Madrid ក៏បានវាយបកមកវិញដែរថា ប្រសិនបើបាល់នោះត្រូវពិន័យ ដូច្នេះនៅត្រង់ចំណុចដែល Vinicius Junior ដួលនៅតំបន់គ្រោះថ្នាក់ នាពាក់កណ្តាលតង់ ក៏សមទទួលបានបាល់ពិន័យដូចគ្នា។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

រម្លឹកពាក្យសម្តីដែល Modrid បានប៉ះទង្គិចជាមួយ Pique ពួកគេបានឆ្លើយឆ្លងគ្នាបែបនេះថា៖

Modric បាននិយាយទៅកាន់ Pique

អ្នកកំពុងរង់ចាំអជ្ញាកណ្តាលដើម្បីតវ៉ាមែនទេ?

Modric

Pique បានឆ្លើយទៅវិញថា៖

ត្រូវហើយ, ថែមម៉ោងត្រឹមតែ ៤ នាទី...។

Pique

Modric ក៏បានបោះសម្តីទៅវិញថា៖

តើអ្នកចង់បានប៉ុន្មានទៀត?

Modric
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T