កុំទៅណាអី! កីឡាករ Man UTD ឃាត់ឲ្យមិត្តរួមក្រុមម្នាក់នេះស្នាក់នៅបន្ត

//s9.kh1.co/74/746eb8f99c30df20dc3b680e7fba0abeec3f0734.jpg
កីទ្បា

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Man UTD មិនចង់ឱ្យម្នាក់នេះចាកចេញឡើយ

អង់គ្លេស៖ យោងតាមការរាយការណ៍ កីឡាករ Manchester United មួយភាគធំបានស្នើសុំឲ្យ ខ្សែបម្រើ Paul Pogba ស្នាក់នៅទឹកដី Old Trafford បន្ត បន្ទាប់ពីព័ត៌មានថាភ្នាក់ងាររបស់គេគឺលោក Mino Raiola បានបង្ហើបឲ្យដឹងច្បាស់ៗថា Pogba មិនសប្បាយចិត្តក្នុងការស្នាក់នៅជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

Pogba ប្រៀបដូចប្រធានក្រុមម្នាក់ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម ហើយគេមានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុមទាំងអស់ទើបកីឡាករដទៃទៀតពិតជាមិនចង់ឃើញគេចាកចេញនោះឡើយ បើទោះបីជា Pogba ត្រូវអ្នកគាំទ្របិសាចក្រហមប្រកាន់ចិត្តខឹងស្អប់ដោយសារសម្ដីរបស់ភ្នាក់ងារគេក៏ដោយ។

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

ប្រភពមួយពីក្លិប Man UTD បានបង្ហើបថា៖

Paul អាចនឹងក្លាយជាបុគ្គលមិនសូវល្អក្នុងខ្សែភ្នែកអ្នកគាំទ្រប៉ុន្តែកីឡាករក្នុងក្រុមពិតជាចូលចិត្តគេណាស់។ ពួកគេចាត់ទុក Pogba ដូចតារាមួយរូបអ៊ីចឹង ហើយ Pogba ពិតជាចង់ឃើញក្លិបទទួលបានជោគជ័យម្ដងទៀត។ គេក្លាយជាសំណព្វចិត្តរបស់កីឡាករគ្រប់រូប ហើយមិត្តរួមក្រុមមិនចង់ឲ្យគេចាកចេញឡើយ។ ពួកគេទាំងអស់សុទ្ធតែសង្ឃឹមថានៅរដូវកាលក្រោយ នឹងបានលេងជុំគ្នានៅ Old Trafford ។

ប្រភពផ្ទៃក្នុងពី Man UTD 
  ខ្សែបម្រើ Paul Pogba និងមិត្តរួមក្រុម
  ខ្សែបម្រើ Paul Pogba និងមិត្តរួមក្រុម

គួររម្លឹកផងដែរថា ខ្សែបម្រើ Paul Pogba ផ្ទេរមក Manchester United កាលពីឆ្នាំ២០១៦ ពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួនដល់ទៅ ៨៩លានផោន(ស្មើនឹងប្រមាណ១២២លានដុល្លារ)ដោយកុងត្រារបស់គេនឹងផុតកំណត់នៅឆ្នាំក្រោយនេះហើយ៕

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T