លេងសើចម៉េចបាន! ក្រោយស៊ុតបញ្ចូលទីយប់មិញ Greenwood បានតាមស្មើកំណត់ត្រាមួយរបស់ Ronaldo

//s9.kh1.co/3e/3e355c5303bcd4f7df45f41d4210e862898360b1.jpg
កីទ្បា

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Mason Greenwood បានបញ្ចូនបាល់ និង ស៊ុតបញ្ចូលទី ក្នុងនាមជាកីឡាករប្តូរចូលដូច Cristiano Ronaldo ធ្លាប់ធ្វើបាន

អង់គ្លេស៖ ខ្សែប្រយុទ្ធ Mason Greenwood បានតាមស្មើនូវកំណត់ត្រារបស់ Cristiano Ronaldo នៅ Manchester United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

ជាការពិតណាស់ ក្នុងនាមជាកីឡាករបម្រុងប្តូរចូលក្នុងវគ្គទីពីរយប់មិញនេះ គឺ Greenwood ធ្វើបានល្អមែនទែនដោយបានរួមចំណែកបញ្ជូនបាល់ឲ្យ Edinson Cavani ទាត់បញ្ចូលទីនៅក្នុងនាទីទី៧៩ និង ស៊ុតបញ្ចូលទីខ្លួនឯងនៅក្នុងនាទីទី៩៦ ជួយ Man Utd វាយបកយកឈ្នះ Tottenham ក្នុងលទ្ធផល ៣ទល់នឹង១ ដើម្បីបន្តក្តីសង្ឃឹមប្រជែងយកពានរង្វាន់ Premier League។

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

នេះជាកំណត់ត្រាដ៏ល្អមួយសម្រាប់ Greenwood ដោយរូបគេបានក្លាយទៅជាកីឡាករអាយុក្រោម២០ឆ្នាំដំបូងគេរបស់ Man Utd ដែលអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី និង ទាត់បាល់បញ្ចូលទីដោយខ្លួនឯង ក្នុងនាមជាកីឡាករផ្លាស់ប្តូរចូលនៃការប្រកួតក្របខណ្ឌ Premier League ចាប់តាំងពី Cristiano Ronaldo ធ្វើបានដូចគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងការប្រកួតទល់នឹង Portsmouth៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពutdreport

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T