ផ្ទុះ​កាន់តែ​ខ្លាំង​​! អ្នកគាំទ្រ​ទាមទារ​​​ឲ្យ​​​បន្ត Snyderverse និង​ផលិត​រឿង Batman Movie សម្ដែងដោយ Ben Affleck

//s9.kh1.co/8a/8ad487dcaaf89fe5e3195887d04cc91431c81507.png
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហ្វេនៗនាំគ្នាទាមទារអោយបន្ត Snyderverse និងផលិតរឿង Batman Movie សម្ដែងដោយ Ben Affleck

បរទេស៖ គ្រប់គ្នាប្រាកដជាបានដឹងហើយថាខ្សែភាពយន្ត Zack Snyder's Justice League មានប្រិយមិត្ត​ជា​ច្រើន​​បានពេញចិត្តនឹងការដឹកនាំជាមួយនឹងសកម្មភាពដ៏អស្ចារ្យជាមួយនឹងសាច់រឿង (plot) ប្រទាក់ប្រស្រ័យ​គ្នា​ពី​រឿង​មួយ​ទៅរឿងមួយពោលគឺខ្សែភាពយន្ត Man of Steel, Batman V Superman រហូតមកដល់ Zack Snyder's Justice League នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបលោក Zack Snyder
រូបលោក Zack Snyder

ហើយអ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្រកាន់តែចង់​បានអោយក្លាយទៅជាកាលពិតនោះគឹខ្សែភាពយន្តបន្តបន្ទាប់​ដែល​ជា​គម្រោងរបស់លោក Zack Snyder ដូចជា Justice League 2, Justice League 3, Man of Steel 2 និង Batman ដែលសម្ដែងដោយ Ben Affleck ជាដើម។ ជាហេតុធ្វើអោយក្រុមអ្នកគាំទ្របង្កើតយុទ្ធនាការទាមទារក្រុមហ៊ុនដែលមានសិទ្ធផលិតរឿងរបស់ DC ពោល Warner Bros នេះអោយបន្តនូវខ្សែភាពយន្តដែលមានតាមគម្រោងទាំងនេះជាមួយនឹង Hashtag ដូចជា #RestoreTheSnyderverse និង #MakeTheBatfleckMovie ជាដើម។

https://s9.kh1.co/__image/w=650,h=434,q=100/d5/d50fc513a5ef59773a16f8f12e32e5c1f3151fbf.png

យ៉ាងណាមិញតាមយុទ្ធនាការទាមទារនេះកាន់តែផ្ទុះកាន់តែខ្លាំងឡើងៗ ហើយក្រុមហ្វេនៗអ្នកមានលុយមួយចំនួន​បាន​ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយបានតាមត្រូវការរបស់ពួកគេ​ ព្រោះចង់ឃើញនូវខ្សែភាពយន្តដ៏អស្ចារ្យទាំង​នោះ​ដូច​ដែលកាលពីពួកគេបានទាមទារបានជោគជ័យក្នុងការសូមអោយក្រុមហ៊ុន Warner Bros ផលិតឬក៏បញ្ចេញនូវ Justice League ដែលកាត់ដោយអ្នកដឹកនាំរឿងលោក Zack Snyder ផ្ទាល់ក្រោយពីពួកគេអន់ចិត្តមិនពេញ​ចិត្តទៅ​លើខ្សែភាពយន្ត Justice League (2017) ដែលត្រូវលោក Joss Whedon មកកែក្រឡៃខ្ទិចគ្មានសល់​រហូតទៅដល់ 70% ពីម្ចាស់ដើមលោក Zack Snyder នេះឯង៕

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T