រន្ធត់ណាស់! អតីតខ្សែប្រយុទ្ធរបស់ Man UTD ម្នាក់បានរងរបួសធ្ងន់ធ្ងររហូតដល់បាក់ឆ្អឹងកំឡុងពេលហ្វឹកហាត់

//s9.kh1.co/af/af04ce7fcd58ac3d91d3e241599c83c80dfe220c.jpg
កីទ្បា

 ១២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Radamel Falcao បានរងរបួសធ្ងន់ធ្ងររហូតដល់បាក់ឆ្អឹងកំឡុងពេលហ្វឹកហាត់។

អឺរ៉ុប៖ ខ្សែប្រយុទ្ធរបស់ក្រុម Galatasaray កីឡាករ Radamel Falcao បានរងរបួសធ្ងន់ធ្ងររហូតដល់បាក់ឆ្អឹងមុខ បន្ទាប់ពីបានប៉ះទង្គិចជាមួយមិត្តរួមក្រុមកំឡុងពេលហ្វឹកហាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Radamel Falcao
Radamel Falcao

ក្លិបយក្សរបស់ប្រទេសតួកគី បានចេញប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅថា ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យពីអាការៈរបួសដែលបានបាក់ឆ្អឹងនៅលើផ្ទៃមុខរបស់គាត់ ក្នុងនោះដែរក្លិបក៏បានបញ្ជាក់បន្ថែមថា រូបគេនឹងត្រូវឃ្លាតឆ្ងាយពីទីលានរយៈពេលយូរ។

Radamel Falcao
Radamel Falcao

យ៉ាងណាមិញ បុរសវ័យ ៣៥ ឆ្នាំ នឹងត្រូវធ្វើការវះកាត់ដើម្បីតកំណាត់ឆ្អឹងដែលបានបាក់នោះឡើងវិញ ហើយក្លិបក៏មិនទាន់ហ៊ានអះអាងថាគាត់នឹងអាចចូលទីលានបានវិញនៅពេលណានោះដែរ។

Radamel Falcao
Radamel Falcao

យោងតាមសេចក្តីថ្លែងការណ៍របស់ក្លិបបានឱ្យដឹងថា៖

បន្ទាប់ពីបានប៉ះទង្គិចជាមួយនឹងមិត្តរួមក្រុមកំឡុងពេលហ្វឹកហាត់នៅថ្ងៃនេះ កីឡាករ Radamel Falcao បានរបួសត្រង់ចំណុចក្បាលធ្ងន់ធ្ងរ ដែលត្រូវបានគេរកឃើញថាគាត់បានបាក់ឆ្អឹងនៅលើផ្ទៃមុខ ជារួមក្លិបបានយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ Ulus Liv រួចរាល់ហើយ។ ការព្យាបាលវះកាត់សម្រាប់កីឡាកររបស់យើងគ្រោងនឹងធ្វើនៅល្ងាចនេះ៕

សេចក្តីថ្លែងការណ៍របស់ក្លិប

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T