រឿងអ្វីទៅ? លោក Solkjaer ថា ទោះ Man Utd ធ្វើរឿងមួយនេះបានក៏គ្មានន័យអ្វីដែរ

//s9.kh1.co/64/64ff6170b9f8679db6f29378651782cc2bed2cde.jpg
កីទ្បា

 ១២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Ole Gunnar Solkjaer ថា ការបញ្ចប់ចំណាត់ថ្នាក់លេខពីរ មិនចាត់ទុកជាការជោគជ័យឡើយ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer ជឿជាក់ថា ការបញ្ចប់រដូវកាលដោយទទួលបានចំណាត់ថ្នាក់លេខពីរក្នុងក្របខណ្ឌ Premier League គឺ គ្មានន័យអ្វីឡើយសម្រាប់ក្រុមរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ជាការពិតណាស់ ក្រោយយកឈ្នះ Tottenham ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីយប់មិញ Man Utd នៅតែបន្តឈរនៅលេខពីរដោយបាន៦៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន១១ពិន្ទុ​ ដែលមាន៧៤ពិន្ទុ ប៉ុន្តែបិសាចក្រហមនៅមានមួយប្រកួតសេសសល់ក្នុងដៃ។ 

ក្លិប Manchester United
ក្លិប Manchester United

លោក Solkjaer បាននិយាយថា៖

ការបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខពីរ គឺ អ្នកមិនអាចចាត់ទុកវាជាសមិទ្ធផលជោគជ័យបានឡើយ។ មហិច្ឆតារបស់យើង គឺ ចង់បានការជោគជ័យជាងចំណាត់ថ្នាក់លេខពីរនេះដោយតាមប្រជែងក្រុមកំពូលតារាង។ អ្នកមិនអាចសប្បាយចិត្តនឹងលទ្ធផលបែបនេះបានឡើយ ហើយ ពួកយើងក៏ដូចគ្នា៕

លោក Ole Gunnar Solkjaer
ក្លិប Manchester United
ក្លិប Manchester United

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T