ខ្សែប្រយុទ្ធឆ្នើម Erling Haaland នឹងទទួលបានថ្លៃពលកម្មប្រមាណ ១លានអឺរ៉ូ ក្នុងមួយសប្តាហ៍

//s9.kh1.co/4e/4e7bef6cfc912055afc5264b72960daf82ca8f1d.jpg
កីទ្បា

 ១២-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

​ខ្សែប្រយុទ្ធឆ្នើម Erling Haaland នឹងទទួលបានថ្លៃពលកម្មប្រមាណ ១លានអឺរ៉ូ ក្នុងមួយសប្តាហ៍

អាឡឺម៉ង់៖ Mino Raiola កំពុងតែមានផែនការរកលុយឱ្យបានច្រើនពី Erling Haaland ប្រសិនបើនិងនៅពេលដែលខ្សែប្រយុទ្ធរូបនេះចាកចេញពី Borussia Dortmund ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសអាយុ ២០ ឆ្នាំនេះគឺជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំៗនៅអឺរ៉ុប។

Erling Haaland
Erling Haaland

ទោះយ៉ាងណាសម្រាប់ពេលបច្ចុប្បន្ននេះ Dortmund កំពុងស្នើសុំថ្លៃឈ្នួលពីក្លិបក្នុងតំបន់ចំនួន ១៨០ លានអឺរ៉ូ ដើម្បីចុះហត្ថលេខាជាមួយកីឡាករន័រវែសនៅរដូវក្តៅនេះ។

Erling Haaland
Erling Haaland

យោងតាមការចុះផ្សាយរបស់ Daily Mirror ភ្នាក់ងាររបស់ Haaland ឈ្មោះ Raiola គ្រោងនឹងទទួលបានកិច្ចសន្យាដែលមានតម្លៃ ១,១៥ លានអឺរ៉ូក្នុងមួយសប្តាហ៍សម្រាប់អតិថិជនរបស់គាត់។​

Erling Haaland
Erling Haaland

របាយការណ៍ទាំងនេះក៏បានចែងផងដែរថា Raiola ខ្លួនគាត់ផ្ទាល់ និងលោក Alf Inge Haaland ដែលចូលរួមក្នុងការចរចារផ្ទេរប្រាក់ផងដែរនោះនឹងត្រូវទទួលបានប្រាក់ចំនួន ២០ លានអឺរ៉ូរាល់ពេលមានការផ្លាស់ប្តូរ។

Real Madrid, Barcelona, ​​Paris Saint-Germain និង Manchester City សុទ្ធតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធរូបនេះដែលរកបាន ៣៣ គ្រាប់ក្នុង ៣៤ ប្រកួតសម្រាប់ Dortmund នៅរដូវកាលនេះ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T