ចូលវ័យខ្ទង់ ៣០ ឆ្នាំហើយ​ តែសម្រស់របស់តារាថៃម្នាក់នេះ នៅតែមើលទៅដូចកុមារី

//s9.kh1.co/b4/b405c2773d7466e6681d1e8a3ed72dc38c893610.png
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តួស្រីនៅក្នុងរឿង Hormones កញ្ញា Pattie Ungsumalynn ចូលវ័យខ្ទង់ ៣០ ឆ្នាំហើយ​តែសម្រស់ និងស្បែកមុខវិញម៉ត់​រលោង​ដូចកូនក្មេង

Pattie Ungsumalynn​​ ជាតារាស្រីមួយរូប ដែលមានឈ្មោះបោះសម្លេងយ៉ាងគាប់ប្រសើរក្នុងរង្វង់សិល្បៈ​នៅ​ប្រទេស​ថៃ។ បន្ថែមទៀមនោះ តារាស្រីរូបនេះក៏មានអ្នកគាំទ្រនៅក្រៅប្រទេសច្រើនក្រាស់ក្រែលដែរ ដោយសារតែការ​សម្ដែង​របស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយរបស់ថៃមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្រស់របស់នាង ដោយ​មើល​ទៅហាក់ដូចជាមិនសមនឹងវ័យរបស់នាងសោះតែម្ដង។ ដោយសារប្រភពដដែលនោះ បានលើកឡើងថា ឆ្នាំ​នេះ Pattie Ungsumalynn បានឈានចូលវ័យ ៣០ ឆ្នាំហើយ តែសម្រស់របស់នាងវិញ​ពិតជាមិនជឿទេ​ថានាង​មានវ័យ ៣០ឆ្នាំ ចំណែកឯស្បែកមុខរបស់នាងវិញគឺម៉ត់រលោងដូចជា ស្បែកមុខកូនក្មេងអញ្ជឹង។ នេះអាចបង្ហាញថា​ Pattie Ungsumalynn ពិតជាពូកែនៅក្នុងការថែរក្សាសម្រស់ខ្លាំងណាស់។ 

គួររំឭកផងដែរថា Pattie Ungsumalynn បានចាប់ផ្ដើមការសម្ដែងរបស់នាង ដែលមានភាពលេខធ្លោខ្លាំង​នៅក្នុង​ឆ្នាំ ​២០១៣ ដែលពេលនោះនាងបានសម្ដែងជាតួអង្គនៅក្នុងរឿង Hormones។ ហើយសម្រស់នៅពេលនោះ និង​ពេលឥឡូវ​គឺមិនមានអ្វីផ្លាស់ប្ដូរនោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបបច្ចុប្បន្ន
រូបបច្ចុប្បន្ន
រូបបច្ចុប្បន្ន
រូបបច្ចុប្បន្ន
រូបកាលពី ២០១៣
រូបកាលពី ២០១៣
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T