Dembele៖ មិនមានការពិភាក្សាលើការបន្តកុងត្រារបស់ខ្ញុំនៅ Barcelona ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អ

//s9.kh1.co/d4/d40a6d44111e31a99ad54dd64d50af6e9ed1be7a.jpg
កីទ្បា

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Dembele៖ មិនមានការពិភាក្សាលើការបន្តកុងត្រារបស់ខ្ញុំនៅ Barcelona ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អ

អេស្បា៉ញ៖ កីឡាករ Ousmane Dembele បានបង្ហើបថាមិនមានការចរចាបន្តរវាងគាត់ និង Barcelona ជុំវិញការបន្តកុងត្រាឡើយ។ កីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរបស់លោក Ronald Koeman នៅរដូវកាលនេះហើយនៅសល់តែជាងមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោកនៅឯកីឡដ្ឋាន Camp Nou

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Barcelona
ក្រុម Barcelona

Dembele បានប្រាប់ទៅ BeIN Sports ថា “មិនទាន់មានការជជែកអំពីការបន្តកុងត្រាជាថ្មីទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អ”។ កីឡាករម្នាក់ទៀតផុតកិច្ចសន្យាឆាប់ៗនៅ Barcelona គឺ Lionel Messi ដែលកុងត្រានឹងផុតកំណត់នៅរដូវក្តៅនេះជាជាងរដូវក្តៅក្រោយ។ "គាត់បានផ្តល់នូវទំនុកចិត្តដល់កីឡាករវ័យក្មេងនេះ"។

Ousmane Dembele
Ousmane Dembele

Dembele បានឱ្យដឹងថានៅលើប្រធានក្រុមរបស់គាត់។ គាត់ជួយយើងបានច្រើនហើយគាត់ផ្តល់ដំបូន្មានដល់ខ្ញុំ។ហេតុផលសំខាន់មួយដែលនៅពីក្រោយ ទម្រង់លេងរបស់លោក Dembele គឺការផ្លាស់ប្តូររបស់គាត់ទៅរកតំណែងកណ្តាលនៅក្នុងក្រុម។ គាត់បាននិយាយទៀតថា “ឥឡូវខ្ញុំលេងជាខ្សែប្រយុទ្ធគេហៅខ្ញុំថា Samuel Eto'o នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់”។

Ronald Koeman
Ronald Koeman

វាមិនមែនជាលើកទីមួយទេដែល Dembele ទទួលបានអត្ថប្រយោជន៍ពីការមានកីឡាករជាន់ខ្ពស់និងគ្រូបង្វឹកនៅក្លិបដូចជាបទពិសោធន៍របស់គាត់នៅ Borussia Dortmund

Ousmane Dembele
Ousmane Dembele

Dembele បាននិយាយថា៖ Pierre-Emerick Aubameyang គឺជាមនុស្សដែលខ្ញុំស្រឡាញ់នៅក្បែរបាល់ទាត់ ។ លោក Thomas] Tuchel គឺជាគ្រូបង្វឹកដែលខ្ញុំចូលចិត្ត"៕

ប្រភពMarca

Sot David
ដេវីត (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T