ចង្អៀតចង្អល់ណាស់! Roy Keane បានចំអកបែបលេងសើចបែបនេះ ទៅ Lingard ក្រោយរូបគេស៊ុតឲ្យ West Ham យប់មិញ

//s9.kh1.co/01/01d5b742c455a8f2e25882e37464c01dab263363.jpg
កីទ្បា

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Keane បានចម្អកទៅកាន់ Lingard ចំៗ ដោយលោកបានអះអាងថាគេបានប្រើរបៀបអបអរតាមលោក។

អង់គ្លេស៖ អតីតប្រធានក្រុមរបស់ក្រុម Manchester United លោក Roy Keane បានធ្វើការចម្អកទៅកាន់កីឡាករ Jesse Lingard ចំៗជុំវិញរឿងរ៉ាវដែលគេបានប្រើរបៀបអបអរគ្រាប់បាល់ ក្រោយពីគេបានស៊ុតបញ្ចូលទីទៅលើក្រុម Leicester កាលពីថ្ងៃអាទិត្យកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jesse Lingard 
Jesse Lingard 

គួរបញ្ជាក់ដែរថា កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានស៊ុតបញ្ចូលទី ២ គ្រាប់ឱ្យក្រុម West Ham ខណៈការប្រកួតនោះពួកគេបានយកឈ្នះទៅលើក្រុម កញ្ជ្រោងខៀវក្នុងលទ្ធផល ៣-២។

Jesse Lingard 
Jesse Lingard 

Lingard បានប្រើរបៀបអបអរដោយបានរាំនៅពីមុខមិត្តរួមក្រុម ហើយលោក Keane ក៏បានធ្លោយមាត់និយាយបែបកំប្លែងថា ការរាំរបៀបនេះគេបានចម្លងធ្វើត្រាប់តាមលោក។

Roy Keane និង Beckham 
Roy Keane និង Beckham 

ថ្លែងប្រាប់គេហទំព័រ Sky Sports លោក Keane បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំធ្លាប់បានប្រើការរាំបែបនេះពីមុនមកដែរ ជាធម្មតាខ្ញុំរាំបែបនេះនៅពីមុខ Bacardi និង Coke ក្រោយពេលខ្ញុំស៊ុតបញ្ចូលទីរួច។ នៅពេលដែលគាត់ស៊ុតបញ្ចូលទី ឃើញគាត់ធ្វើបែបនេះដែរ ខ្ញុំស្មានតែគាត់ចង់ផ្តល់កិត្តិយសឱ្យខ្ញុំ៕

  លោក Roy Keane 
Roy Keane 
Roy Keane 

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T