ផ្ទះកម្សត់! នាយព្រែក បើកបង្ហាញផ្ទះ អនុស្សាវរីយ៍កម្សត់កម្រជាមួយម្តាយ (មានវីដេអូ)

//s9.kh1.co/c0/c03b83bd7791bc7fd646076fa9f9c8c9b27250ef.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នាយព្រែកបង្ហាញផ្ទះអនុស្សាវរីយ៍កម្សត់កម្រជាមួយម្តាយ ខណ:ដែលខ្លួន និងម្តាយមានភាពកំសត់ក្រោយភាពជោគជ័យ មកទល់នឹងពេលបច្ចុប្បន្ន

ភ្នំពេញ: ពុកម៉ែ បងប្អូន និងប្រិយមិត្ត ពិតជាបានស្គាល់ និងទទួលជ្រាប ពីភាពល្បីល្បាញរបស់តារាសិល្ប:២នាក់ម្តាយនិងកូន គឺយាយយ៉យ និងនាយព្រែក ដែលតែងតែបម្រើអារម្មណ៍មហាជន និងប្រិយមិត្តឲ្យបានសើចសប្បាយ និងរំសាយអស់រាល់ទុក្ខកង្វល់ក្រោយពេលបានស្តាប់ និងឃើញការសម្តែង របស់អ្នកទាំងពីររួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាយយ៉យ និងនាយព្រែក
នាយយ៉យ និងនាយព្រែក

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យមកដល់ថ្ងៃ តាមពិតអ្នកទាំងពីរមានរឿងកម្សត់ កម្រយ៉ាងដូច្នេះ ដោយកាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុក របស់នាយព្រែក បានធ្វើការឡាយវីដេអូ ដោយបានបង្ហាញនូវផ្ទះដែលខ្លួន និងម្តាយធ្លាប់បានរស់នៅ ព្រមទាំងបាននិយាយយ៉ាងដូច្នេះបន្ថែម ទៀតថា៖

នាយព្រែក
នាយព្រែក

ថ្ងៃនេះមួយគ្រួសារខ្ញុំមកលេងផ្ទះកំសត់កម្រ ផ្ទះជាន់ទី៣ បាក់បែងអស់ហើយបងប្អូន គឺខ្ញុំនៅតាំងពីតូច កើតព្រិចមកគឺនៅនឹងម៉ង បែកបាក់ខ្ទេចខ្ទីអស់ហើយបងប្អូន ផ្ទះអនុស្សាវរីយ៍បាយកញ្ចប់ណាបងប្អូន កាលពីមុនបាយមួយកញ្ចប់ ជ្រក់ស្ពៃ ឬជ្រក់ត្រសក់មួយស្បោងមក ត្រីអាំងមួយមករួចម៉ាពេល…

នាយព្រែក
យាយយ៉យ
យាយយ៉យ

គួររំលឹកផងដែរថា នាយព្រែក និងយាយយ៉យ អ្នកទាំងពីរបានចូលប្រឡូកក្នុងវិស័យសិល្ប:អស់រយ:ពេលជាយូរឆ្នាំមកហើយ ដោយនាយព្រែកបានចូលប្រឡូកក្នុងវិស័យសិល្ប:ដំបូងតាំងតែពីក្មេងមកម្ល៉េះ ខណ:ដែលយាយយ៉យ គាត់បានក្លាយជាអ្នកចម្រៀងអាយ៉ៃជើងចាស់ម្នាក់​ ដ៏មានថ្វីមាត់ និងជំនាញដ៏បុិនប្រសប់ផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ បន្ថែមទៅទៀតនោះ សូមទស្សនាវីដេអូដែលមាននៅផ្នែកខាងក្រោមទាំងអស់គ្នា៖

នាយ ព្រែកយាយយ៉យ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T