ដោយសារមានវិបត្តិហិរញ្ញវត្ថុ Juventus គ្រោងវ៉ៃចេញកីឡាករសំខាន់ៗចំនួន ៦ រូប

//s9.kh1.co/37/37eaab78cf2cff4cc1a95744269a78c2db6095b4.jpg
កីទ្បា

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ដោយសារមានវិបត្តិហិរញ្ញវត្ថុ Juventus គ្រោងវ៉ៃចេញកីឡាករសំខាន់ៗចំនួន ៦ រូប។

អ៊ីតាលី៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្លិបសេះបង្កង់ Juventus បានត្រៀមបញ្ជីឈ្មោះកីឡាករចំនួន ៦ រូបដើម្បីផ្ទេរចេញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈក្លិបកំពុងតែជួបនូវវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលបង្ករឡើងពីការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Aron Ramsey និង Weston McKennie
Aron Ramsey និង Weston McKennie

អ្នកចាត់ការទូទៅលោក Adrea Pirlo បានចេញមុខប្រកាសថា នាដើមឆ្នាំនេះក្លិបសេះបង្កង់បានជួបនូវការខាងបង់ប្រាក់ចំណូលស្ទើរតែមិនគួរឱ្យជឿ ពោលក្លិបបានខាតអស់ចំនួន ៩៩ លានផោន ឬស្មើនឹង (១៣៥លានដុល្លាអាមេរិក) ហើយតាមរយៈលទ្ធផលបែបនេះបានបង្ហាញថា នេះជាចំនួនដែលខាតបង់ច្រើនបំផុតមិនធ្លាប់មានពីមុនមកសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុង Turin

Merih Demiral
Merih Demiral

យ៉ាងណាមិញ ក្លិបសេះបង្កង់បានកំណត់កីឡាកររបស់ខ្លួនចំនួន ៥ នាក់ដែលមិនអាចលក់ចេញដាច់ខាត ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ក្នុងនោះមានកីឡាករ Dejan Kulusevski ផងដែរ ប៉ុន្តែសម្រាប់ឈ្មោះរបស់កីឡាករមួយចំនួនទៀត នឹងត្រូវមានការប្រែប្រួលគ្រប់ពេលប្រសិនបើក្លិបគ្រោងលក់ចេញនារដូវក្តៅខាងមុខនេះ ទន្ទឹមនឹងនេះ Juventus សង្ឃឹមថានឹងទទួលបានចំណូលយ៉ាងហោចណាស់ ៨៥ លានផោន ឬស្មើនឹង (១១៦លានដុល្លាអាមេរិក) ពីការលក់កីឡាករទាំងអស់នោះ។

Alex Sandro, Adrien Rabiot និង Cristiano Ronaldo
Alex Sandro, Adrien Rabiot និង Cristiano Ronaldo

យោងតាមរបាយការណ៍ពីកាសែតដ៏ល្បីរបស់ប្រទេសអ៊ីតាលី II Corriere dello Sport បានឱ្យដឹងថា កីឡាករ Weston McKennie, Aron Ramsey, Alex Sandro, Merih Demiral, Federico Bernardeschi និង Adrien Rabiot ទាំងអស់នេះគឺសុទ្ធតែនៅក្នុងបញ្ជីលក់ចេញរបស់ក្លិប, ជាមួយគ្នានេះដែរ Juventus ក៏រំពឹងថា Lyon នឹងទិញផ្តាច់កីឡាករ Mattia De Sciglio ជាអចិន្ត្រៃយ៍ផងដែរ បន្ទាប់ពីបញ្ចប់លក្ខខណ្ឌខ្ចីជើង៕

Federico Bernardeschi
Federico Bernardeschi

ប្រភពSportsMole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T