មុននេះ​ អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ផ្សារ​ចាស់ ពាក់​ព័ន្ធ​កូវីដ​១៩​

//s9.kh1.co/cc/cc1e0c7736ac6ee10b43cf28937a1014e2793979.jpg
សង្គម

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មុននេះបន្តិច! អាជ្ញាធរសម្រេចបិទខ្ទប់ផ្សារចាស់ពាក់ព័ន្ធជំងឺកូវីដ-១៩

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចចំរុះខណ្ឌដូនពេញ នាព្រឹកថ្ងៃទី ១២ ខែមេសា​នេះ បានចុះប្រតិបត្តិការសម្រេចបិតខ្ទប់ផ្សារចាស់ទាំងមូល ក្រោយរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់​។
អាជ្ញធរបានចុះបិទខ្ទប់ ក្រោយសង្ស័យពាក់ព័ន្ធនឹងកូវីដ១៩ ហើយនឹងសម្រួលឱ្យក្រុមគ្រូពេទ្យ យកសំណាកអាជីវករ​ និងអ្នកពា់ព័ន្ធដើម្បីធ្វើតេស្ត។ អាជ្ញាធរខណ្ឌដូនពេញបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានសហការ​ជាមួយ​ក្រុម​គ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោកំពុងចុះបិទ ទីរួមផ្សារចាស់ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្សារចាស់
ផ្សារចាស់

ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ១៥នាទី យោងតាមបទបញ្ជារបស់ រដ្ឋបាលសាលារាជធានី​ភ្នំពេញ បានឱ្យអាជ្ញាធរមូលដ្ឋានចុះបិទផ្លូវព័ទ្ធជុំវិញផ្សារ។ ការបិទផ្សារចាស់នេះ គឺបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ដែលជាអាជីវករក្នុងផ្សារ និងមានការរាយការណ៍ថាមានអ្នកកើតកូវីដ-១៩ ផ្សេងទៀតធ្លាប់បាន​ចេញ​-ចូល​ផ្សារចាស់នេះផងដែរ ។មន្ត្រីសាលាខណ្ឌដូនពេញមួយរូបបានលួចខ្សឹបឲ្យដឹងថា ការបិទផ្សារចាស់នាព្រឹកថ្ងៃ​ទី១២ មេសានេះ គឺធ្វើឡើងតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញក្រោយពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩បានចូលផ្សារចាស់។ ហើយការបិទផ្សារនេះដែរ គឺធ្វើឡើងមិនបានប្រាប់អាជីវករលក់ដូរក្នុងផ្សារមុននោះទេ។ កាលពថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កន្លងមកនេះរដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្ម​នៅផ្សារ​ចាស់ ដែលមានតូប ជាប់នឹងតូបឈ្មោះ សុខ ប៉ែងសុន តូបលេខ ៤៧៤, ៤៧៥, ៥០០, ៥០១ និង​តូប​លេខ ១៧, ១៨, ១៩, ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ​១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឱ្យបានគ្រប់ៗគ្នា។

ផ្សារចាស់
ផ្សារចាស់

រដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់ថា ពេលទៅយកសំណាកត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្នដែល​ខ្លួនកំពុងរស់នៅ​ឱ្យ​បានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ។ ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាកហើយអាជ្ញាធរពិនិត្យ​ទៅ​មាន​​ពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបង​ប្អូន​ដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូល ប្រកបអាជីវកម្មលក់ដូរឡើយ (នៅពេលដែល​អាជ្ញាធរបើក​ដំណើរការតូបរបស់ឈ្មោះ សុខ ប៉ែងសុន ឡើងវិញឡើយ)។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករពាក់ព័ន្ធទាំងអស់ នឹងចូលរួមទៅ​ពិនិត្យយកសំណាករកមេរោគកូវីដ-១៩គ្រប់ៗគ្នាប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ​ជំងឺ​កាចសាហាវ កូវីដ-១៩នេះ៕

ផ្សារចាស់
ផ្សារចាស់
ផ្សារចាស់
ផ្សារចាស់
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T