រឿងភាគថៃល្បីៗ ២ ដែលអ្នកទស្សនាកំពុងចាប់អារម្មណ៍ ជារឿងថតឡើងវិញពីរឿងល្បីៗកាលពីច្រើនឆ្នាំមុន

//s9.kh1.co/88/888b21057669e070c11b39eebc45aeabb8866fc3.png
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រឿងភាគថៃល្បីៗ ២ ដែលអ្នកទស្សនាកំពុងចាប់អារម្មណ៍ ជារឿងថតឡើងវិញពីរឿងល្បីៗកាលពីច្រើនឆ្នាំមុន។

ថៃ៖ អ្នកទស្សនាមួយចំនួន តែងតែធ្លាប់ជួបនូវបទពិសោធន៍បែបនេះ គឺកំពុងតែមើលរឿងភាគមួយ ហើយស្រាប់តែមានអារម្មណ៍ថាដឹងសាច់រឿងខ្លះៗ ឬមានអារម្មណ៍ធ្លាប់មើលពីមុនទាំងដែលរឿងនេះជារឿងថ្មីក៏ដោយ។ នេះអាចចម្លើយមួយថា រឿងដែលអ្នកកំពុងមើលជាប្រភេទរឿងថតឡើងវិញពីរឿងភាគចាស់ណាមួយ ដែលគ្រាន់មានការផ្លាស់ប្ដូរតួ ឬចំណងជើងបន្ដិចបន្តួចប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពិតទៅមានរឿងភាគថៃល្បីៗមួយចំនួន ជាប្រភេទនៃការទិញសិទ្ធិថតឡើងវិញពីរឿងភាគល្បីៗរបស់បរទេស ហើយខ្លះទៀតក៏ជារឿងភាគល្បីៗរបស់ថៃ ដែលបានថតរយៈពេលយូរមកហើយផងដែរ។ នៅក្នុងនោះ ការទិញសិទ្ធថតឡើងវិញនូវរឿងភាគណាមួយនោះ វាមិនមែនជារឿងដែលខុសនោះដែរ ព្រោះទាំងម្ចាស់ស្នាដៃ និងអ្នកដឹកនាំថតសម្ដែងសុទ្ធតែបានព្រមព្រៀងគ្នារួចមកហើយ។ 

នៅក្នុងនោះ មានរឿងភាគ ២ ដែលមានធ្វើការថតសម្ដែងជាថ្មី ពីរឿងចាស់ ដែលអ្នកទស្សនាមើលសឹងតែមិនដឹងថាជាប្រភេទរឿង Remake ៖ 

១. រឿង Pom Sanaeha 

រឿង Pom Sanaeha សម្តែងដោយ Great Warintorn និង Patricia Good
រឿង Pom Sanaeha សម្តែងដោយ Great Warintorn និង Patricia Good

រឿង Pom Sanaeha ជារឿងមួយ​ ដែលត្រូវបានសម្ដែងដោយលោក Great Warintorn និង កញ្ញា Patricia Good។ ដោយរឿងនេះត្រុវបានថតសារឡើងវិញពីរឿងភាគថៃមួយមានចំណងជើងថា Plerng Payu ដែលរួមសម្ដែងដោយលោក Oil Thana និង Aum Patchrapa។ 

២. រឿង Game Lah Torachon 

រឿង Game Lah Torachon សម្តែងដោយ  Mark Prin និង​ Taew Natapohn 
រឿង Game Lah Torachon សម្តែងដោយ  Mark Prin និង​ Taew Natapohn 

រឿង Game Lah Torachon ជារឿងភាគថ្មីមួយ​ ដែលនឹងត្រូវសម្ដែងដោយតារាប្រុសរូបសង្ហា Mark Prin ចាប់ដៃគូជាមួយតារាស្រី Taew Natapohn សម្រាប់ជាចំណងដៃនៃឆ្នាំ ២០២១ នេះ។ រឿងនោះត្រូវបាន Remake ពីរឿង Prajun Lai Payak ដែលបានថត និងចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១០ ផងដែរ។ 

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T