Tuchel ថាកូនក្រុមរបស់លោកម្នាក់នេះមិនចេះលេងកាចដូច Costa ទេ តែអាចលេងបានល្អជាង

//s9.kh1.co/c0/c0f8af6257b58317daa5430385ee1fba73f179c6.jpg
កីទ្បា

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Tuchel អះអាងថា Kai Havertz មិនមានចរិតដូច Costa ទេ តែគេនឹងអាចលេងបានល្អជាង Costsa ទៅទៀត

អង់គ្លេស៖ អ្នកចាត់ការទូទៅលោក Thomas Tuchel បានមានប្រសាសន៍ថា កីឡាករ Kai Havertz នឹងមិនមានចរិតឆេឆាវនៅលើទីលានដូចអតីតខ្សែប្រយុទ្ធ Diego Costa កាលនៅ Chelsea នោះទេ ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងរូបនេះនៅតែអាចមានអនាគតភ្លឺស្វាងនៅទីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kai Havertz 
Kai Havertz 

គួរម្លឹកដែរថា កីឡាករវ័យ ២១ ឆ្នាំរកបានមួយគ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ១ គ្រាប់ នៅក្នុងជំនួបដែល Chelsea បានទទួលជ័យជម្នះយ៉ងចាស់ដៃទៅលើក្រុម Crystal Palace ក្នុងលទ្ធផល ៤-១, ហើយនេះជាលើកទី ១ ហើយដែលលោក Tuchel បានដឹកនាំក្រុមតោខៀវឱ្យស៊ុតបញ្ចូលទីបានច្រើនជាង ២ គ្រាប់ ក្នុងចំណោមការប្រកួត ១៧ លើកកន្លងមក។

Diego Costa
Diego Costa

យោងតាមសេចក្តីថ្លែងការណ៍ក្រោយបញ្ចប់ការប្រកួតលោក Tuchel បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

គាត់គឺមិនមែនជាមនុស្សដែលឆាប់ឆេឆាវ ឬ ឆាប់ខឹងនោះទេ។ ពេលខ្លះមនុស្សមួយចំនួន នឹងមួរម៉ៅចង់ប្រើហិង្សារនៅពេលដែលគេមិនអាចទទួលលទ្ធផលសមប្រកប។ Havertz មិនមែនជាប្រភេទមនុស្សដូច Diago Costa នោះទេ។ គាត់គឺតែងតែធ្វើធម្មតា។ ខ្ញុំមិនចង់ឱ្យគាត់មានចរិតបែបនេះដែរ។ ពេលខ្លះអ្នកមិនអាចយល់ច្រឡំ ដោយអ្នកគ្រាន់តែបានឃើញរូបរាង និង ភាសានិយាយរបស់គាត់ ហើយចោទគាត់ថាជាមនុស្សឆេឆាវ ឬ កាចសាហាវ។ គាត់គឺចូលចិត្តស្ងៀមស្ងាត់ និង ដឹងពីគុណភាពរបស់គាត់ច្បាស់ណាស់។

  លោក Thomas Tuchel 
Thomas Tuchel 
Thomas Tuchel 

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T