អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន បាន​ទទួល​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្តចំនួន ៥លានរៀល

//s9.kh1.co/02/02ed9b58a673bcdb85f9263c6d0a7024cb2e478f.jpg
សង្គម

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក ប៉ាន់ សុវណ្ណរិទ្ធិ ជា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន បានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥លានរៀល ពី​សម្តេច ហ៊ុន សែន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១  មុននេះបន្តិច លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជា​ប្រធាន​គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំថវិកាចំនួន "៥លានរៀល" ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅប្រគល់ជូន លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ ជា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំឭកថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក រីឯ អ្នកដែលមានលេខរៀងចាក់​វ៉ាក់​សាំងកូវីដ-១៩ ទីមួយលាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ដែលមានដូចខាងក្រោម៖

- លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ​ខណ្ឌពោធិសែនជ័យ។

- មុខរបរ: លក់ដូរតាមហាង

- បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ

- មានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)៕

លោក ប៉ាន់ សុវណ្ណរិទ្ធិ
លោក ប៉ាន់ សុវណ្ណរិទ្ធិ
សកម្មភាពសម្ភាស លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ
សកម្មភាពសម្ភាស លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T