ឈ្នះ Spurs មែនពិតតែលោកគ្រូ Solskjaer ពិតជាស្លុតចិត្តនឹងកូនក្រុមម្នាក់នេះណាស់

//s9.kh1.co/41/411e3d6c38b109d672fedd4d60d8f196125e831f.jpg
កីទ្បា

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Solskjaer បង្ហើបអារម្មណ៍តក់ស្លុតដែលកូនក្រុមម្នាក់នេះខកខានឱកាសស៊ុត

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer នៃក្លិបបិសាចក្រហម Manchester United បានបង្ហើបថាលោកគ្រូពិតជាស្លុតចិត្តណាស់ពេលខ្សែបម្រើ Paul Pogba ខកខានឱកាសស៊ុតបញ្ចូលទីក្នុងការប្រកួតរវាង Manchester United និង Spurs ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះ Man UTD បានយកឈ្នះខ្នាយមាន់មាស Tottenham Hotspur ៣ ទល់នឹង ១ ដែល ៣ គ្រាប់នោះរកបានដោយ Fred នៅនាទីទី៥៧ , Edinson Cavani នៅនាទីទី ៧៩ និង Mason Greenwood នៅនាទីទី៩០+៦ ខណៈខាង Spurs ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Heung Min-Son នៅនាទីទី៤០ ផងដែរ។

 ខ្សែបម្រើ Fred 
 ខ្សែបម្រើ Fred 
ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani
  ខ្សែប្រយុទ្ធ Heung Min-Son
  ខ្សែប្រយុទ្ធ Heung Min-Son

នៅតង់ទី២ Pogba មានឱកាសបានស៊ុតបញ្ចូលទីដែរប៉ុន្តែមិនបានសម្រេចដែលធ្វើឲ្យ លោកគ្រូបង្វឹក Ole Gunnar Solskjaer ពិតជាសោកស្ដាយនិងតក់ស្លុតណាស់។

  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba
  ខ្សែបម្រើ Paul Pogba

លោកគ្រូបានថ្លែងប្រាប់ BeIN Sports ថា៖

បាទ ត្រូវហើយ គេ(Pogba) ល្អឡើងៗហើយ គេពិតជាល្អខ្លាំងណាស់។ ការពិតខ្ញុំគិតថាគេគួរតែស៊ុតបញ្ចូលទីបាន ហើយខ្ញុំពិតជាស្លុតចិត្ត ហើយខ្ញុំនឹងរអ៊ូដាក់គេរឿងនេះម្ដងហើយម្ដងទៀត។

 លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 
លោកគ្រូបង្វឹក Ole Gunnar Solskjaer 

ក្រៅពីនោះដែរ លោកគ្រូក៏បានបង្ហើបថាបើសិនមានអព្ភូតហេតុកើតឡើងមែន Manchester United គួរតែអាចដណ្ដើមតំណែងក្រុមកំពូលតារាងពី Manchester City ដែលក្រុមលោកគ្រូចាញ់ដល់ទៅ១១ពិន្ទុ។

បើនិយាយទៅ វាមិនមែនមិនអាចកើតឡើងនោះទេ ប៉ុន្តែពួកយើងត្រូវការឲ្យអព្ភូតហេតុកើតឡើង ហើយពេលខ្លះវាអាចកើតឡើងមែន។ សម្រាប់ពួកយើងគឺពួកយើងត្រូវតែព្យាយាមយកពិន្ទុឲ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីប្រាកដចិត្តថាពួកយើងលេងបានល្អជាងរដូវកាលមុនដូច្នេះពួកយើងចង់ទៅឲ្យកៀក Man City ៕

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
កីឡាករ Manchester United 
កីឡាករ Manchester United 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T