មកមើលខាងក្នុងយន្តហោះ ល្បឿនលឿនជាងសំឡេងជំនាន់ថ្មី របស់លោកប្រធានាធិបតី Joe Biden

//s9.kh1.co/b4/b47350870b6dce05801966ec520bf244bacb4f46.jpg
បច្ចេកវិទ្យា

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនមែនធម្មតាទេនេះគឺជាយន្តហោះ supersonic ឬយន្តហោះមានល្បឿនលឿនជាងសំឡេង

បរទេស៖ នៅខែកញ្ញា ឆ្នាំ2020 មានសេចក្តីរាយការណ៍ថា យន្ដហោះប្រធានាធិបតីអាមេរិក Air Force One ជំនាន់ថ្មី អាចជាយន្តហោះ supersonic ដែលមានសមត្ថភាពហោះហើរលឿនជាងល្បឿនសំឡេងទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

US Air Force’s Presidential និង Executive Airlift Directorate បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Exosonic ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ដោយសារបានទាក់ទាញចំណាប់អារម្មណ៍របស់យោធាជាមួយនឹងយន្ដហោះ twin jet មានល្បឿន Mach 1.8។

(រូបភាព៖ Luxurylaunches)
(រូបភាព៖ Luxurylaunches)

នៅក្នុងកិច្ចព្រមព្រៀងនេះ មន្ទីរពិសោធន៍ស្រាវជ្រាវទ័ពអាកាសនឹងជួយក្រុមហ៊ុន Exosonic ក្នុងការអភិវឌ្ឍយន្តហោះរបស់ខ្លួន និងកែប្រែវាដើម្បីបម្រើជាយានសម្រាប់ដឹកថ្នាក់ដឹកនាំ (executive transport vehicle)។ 

យន្ដហោះនេះមានសមត្ថភាពដឹកអ្នកដំណើរបាន31នាក់។

ខាងក្នុងវាមានបន្ទប់ឯកជនពីរ។ បន្ទប់ទីមួយគឺបន្ទប់ប្រជុំ ដែលអាចផ្ទុកមនុស្សបាន3នាក់និងអាចមើល video teleconferencing បាន។ កៅអីរបស់វាត្រូវបានបំពាក់ដោយស្បែកល្អបំផុតនិងមានសំបកឈើស្រោបផងដែរ ហើយអេក្រង់ on-board displays អាចរំកិលចេញបានដើម្បីទុកកន្លែងសម្រាប់ឧបករណ៍ផ្សេងទៀត។

(រូបភាព៖ Luxurylaunches)
(រូបភាព៖ Luxurylaunches)

បន្ទប់ទីពីរអាចដាក់អ្នកដំណើរបាន8នាក់ គឺសម្រាប់បុគ្គលិកជាន់ខ្ពស់ហើយនឹងមានកន្លែងអង្គុយរាបស្មើដែលមានតុដែលអាចវាស់កម្ពស់បាន។ ក្រៅពីបន្ទប់ឯកជនពីរនេះ យន្តហោះនេះមានកៅអី business-class ចំនួន20 រួមជាមួយ ចង្ក្រានបាយពីរ បន្ទប់ទឹកពីរ និងកន្លែងផ្ទុកអីវ៉ាន់ជាច្រើន។

(រូបភាព៖ Luxurylaunches)
(រូបភាព៖ Luxurylaunches)

យន្ដហោះ Exosonic អះអាងថាមានល្បឿនលឿនបំផុតគឺ 1.8 Mach (ល្បឿនទ្វេដងនៃយន្ដហោះបច្ចុប្បន្ន) និងហោះបានចម្ងាយ៥,០០០ម៉ាយល៍។ ក្រុមហ៊ុនកំពុងធ្វើការលើបច្ចេកវិទ្យាដែលធ្វើឱ្យការហោះហើរក្នុងល្បឿនលឿនមិនមានសំឡេងលឺខ្លាំង។ Exosonic រំពឹងថាយន្តហោះនេះនឹងធ្វើការហោះហើរលើកដំបូង នៅពាក់កណ្តាលឆ្នាំ2030៕

(រូបភាព៖ Luxurylaunches)
(រូបភាព៖ Luxurylaunches)
(រូបភាព៖ Luxurylaunches)
(រូបភាព៖ Luxurylaunches)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T