ចប់រដូវកាលនេះអាចអត់? លោក Roy Keane ថា Kane ចង់ផ្លាស់ទៅកាន់ក្លិបមួយនេះណាស់

//s9.kh1.co/21/2149ed0273cffb20b5523045af1886ff7b789fa7.jpg
កីទ្បា

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Roy Keane ថា Harry Kane ចង់ផ្លាស់មកកាន់ Manchester United

អង់គ្លេស៖ អតីតកីឡាករ Manchester United លោក Roy Keane ជឿជាក់ថា Harry Kane ពិតជាចង់ផ្លាស់មកកាន់កីឡដ្ឋាន Old Trafford ខ្លាំងណាស់ក្រោយបញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Roy Keane
លោក Roy Keane

ជាការពិតណាស់ ក្នុងជំនួបរវាង Man Utd និង Tottenham កាលពីយប់មិញនេះ Kane ត្រូវបានកីឡាករ Victor Lindelof​ និង Harry Maguire បិទជាប់តែម្តងធ្វើឲ្យក្រុមបរាជ័យក្នុងលទ្ធផល៣ទល់នឹង១ នៃការប្រកួតសប្តាហ៍ទី៣១ក្នុងក្របខណ្ឌ Premier League។ 

កីឡាករ Harry Kane និង Harry Maguire
កីឡាករ Harry Kane និង Harry Maguire

Kane បានបដិសេធក្នុងការបកស្រាយពីអនាគតរបស់ខ្លួននៅ Spurs ប៉ុន្តែមានរបាយការណ៍ជាច្រើនបានលើកឡើងថារូបគេនឹងដាក់សំណើទៅកាន់ប្រធានក្លិបក្នុងការចាកចេញប្រសិនបើក្រុមបរាជ័យក្នុងការប្រជែងយកតំណែងកំពូលទាំងបួននៅក្នុងលីគ។

កីឡាករ Harry Kane
កីឡាករ Harry Kane

លោក Keane បាននិយាយថា៖

សម្រាប់ Kane គាត់កំពុងតែពិចារណាហើយក្នុងការផ្លាស់មកកាន់ Man Utd បន្ទាប់ពីឃើញការអភិវឌ្ឍរបស់ក្រុមក្នុងរយៈពេល១២ខែចុងក្រោយនេះ។ គេអាចនឹងគិតក្នុងចិត្តថា ខ្ញុំអាចនឹងក្លាយទៅជាតួអង្គសំខាន់នៅ Man Utd តើអ្នកដឹងទេ? ខ្ញុំគិតថា Kane ពេញចិត្ត Man Utd ខ្លាំងណាស់៕

លោក Roy Keane
កីឡាករ Harry Kane
កីឡាករ Harry Kane

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T