Cavani ចាក់អន្ទុងខោកមួយក្បាលអេមណាស់! Man UTD លត់ Spurs ដល់ក្នុងដី ៣-១ (មានវីដេអូ)

//s9.kh1.co/93/93caa98dd20ac36fe2ef0e086044abd654a4d877.jpg
កីទ្បា

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Cavani ចាក់អន្ទុងខោកមួយក្បាលអ៊ែមណាស់ Man UTD លត់ Spurs ដល់ក្នុងដី ៣-១។

អង់គ្លេស៖ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Premier League របស់អង់គ្លេស រវាងក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ទល់នឹងក្រុមភ្ញៀវបិសាចក្រហម Manchester United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រុមបិសាចក្រហមពិតជាបង្ហាញទម្រង់លេងអស្ចារ្យមែនទែន ដោយបាននាំទ័ពទៅលត់ក្រុមម្ចាស់ផ្ទះដល់ក្នុងដីក្នុងលទ្ធផល -

យ៉ាងណាមិញ ការប្រកួតរបស់ក្រុមទាំងពីរពិតជាស្វិតស្វាញខ្លាំងណាស់ ដោយមានការវាយសម្រុកគ្នាទៅវិញទៅមកសឹងតែ ៩០ នាទីពេញ។ ប៉ុន្តែជារួមក្រុមភ្ញៀវហាក់មានសំណាងជាង រហូតដល់អាចបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះរហូតដល់ ៣ គ្រាប់។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ដែរថា ខាងក្រុម Spurs ជាអ្នកមានឱកាសទម្លុះសំណាញ់ទីមុន ដែលរកបាននៅនាទីទី ៤០ ដោយកីឡាករ Son Heung-Min។ ប៉ុន្តែពេលចូលដល់តង់ទី ២ អ្វីៗហាក់មានការប្រែប្រួល ដោយ Man UTD បានវាយបកតាមស្មើរមកវិញនៅនាទីទី ៥៧ ដោយកីឡាករ Fred

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

មិនទាន់អស់នៅឡើយ ពេលឈានចូលដល់នាទីទី ៧៩ Man UTD បានបន្ថែមមួយគ្រាប់ទៀត ដែលជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធចាស់វស្សា Cavani តាមរយៈការលោតចាក់អន្ទុងខោកមួយក្បាលយ៉ាងស្អាត។ លុះការប្រកួតជិតនឹងបញ្ចប់ទៅហើយ នាទីទី ៩០+៦ បិសាចក្រហមក៏បានស៊ុតមួយគ្រាប់ទៀតដែលជាគ្រាប់ចុងក្រោយ ដោយកីឡាករ Greenwood

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

Man UTD បានទទួលបីពន្ទុយ៉ាងសំខាន់ ខណៈពេលនេះកំពុងឈរនៅលេខរៀងទី ២ មាន ៦៣ ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Man City ១១ ពិន្ទុ ដែលមាន ៧៤ ពិន្ទុនៅក្នុងដៃ ក្នុងនោះដែរ Man UTD នៅសល់មួយប្រកួតក្នុងដៃទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពGoal

 

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T