លោក Solskjaer រិះគន់ Son កប់ៗមាត់រឿងធ្វើពុតដួល តែត្រូវបានលោក Mourinho ដាក់ទៅវិញភ្លាមៗ (មានវីដេអូ)

//s9.kh1.co/2b/2baad934b64b851af247ef80eb3848df8443e87c.jpg
កីទ្បា

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Ole Gunnar Solkjaer និង Jose Mourinho តឹងសរសៃករដាក់គ្នារឿង Son Heung-min

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer បានធ្វើការរិះគន់យ៉ាសចាស់ដៃទៅលើអាកប្បកិរិយារបស់កីឡាករ Son Heung-min នៅលើទីលាន ប៉ុន្តែ ក៏ត្រូវបានលោក Jose Mourinho តបទៅវិញខ្លាំងៗដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ole Gunnar Solskjaer និង Jose Mourinho
  លោក Ole Gunnar Solskjaer និង Jose Mourinho

ជាការពិតណាស់ កាលពីយប់មិញនេះ Man Utd បានយកឈ្នះទៅលើ Tottenham យ៉ាងចាស់ដៃក្នុងលទ្ធផល ៣ទល់នឹង១។ យ៉ាងណាក្តី នៅក្នុងការប្រកួតនេះ គឺ មានការចម្រូងចម្រាស់គ្នាខ្លាំងនៅក្នុងវគ្គទី១បន្ទាប់ពី Edinson Cavani បានទាត់បញ្ចូលទី ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលមិនឲ្យវិញក្រោយពិនិត្យ VAR ឃើញថា Scott McTominay បានដាក់មួយដៃទៅលើ Son។

ការប៉ះទង្គិចគ្នារវាង Son Heung-min និង Scott McTominay
ការប៉ះទង្គិចគ្នារវាង Son Heung-min និង Scott McTominay

ក្រោយបញ្ចប់ការប្រកួត កីឡាករសញ្ជាតិកូរ៉េខាងក្បូងខាងលើទទួលបានការរិះគន់ខ្លាំងមែនទែនពីមហាជនថាបានធ្វើពុតដួល ហើយក្នុងនោះផងដែរ លោក Solskjaer ក៏បានចេញមុខបង្ហាញការមិនពេញចិត្តដូចគ្នា។

កីឡាករ Son Heung-min
កីឡាករ Son Heung-min

លោក Solkjaer បាននិយាយថា៖

ប្រសិនបើវាជាកំហុសពិតមែន Son គួរតែពិនិត្យមើលឡើងវិញ។ ប្រសិនបើកូនៗខ្ញុំដេកដួលបែបនេះចំនួនបីនាទី ហើយ ហើយត្រូវការមិត្តរួមក្រុម១០នាក់មករោមគ្នាជួយលើក នោះ ខ្ញុំនឹងមិនឲ្យពួកគេហូបអាហារជាដាច់ខាត។

លោក Ole Gunnar Solskjaer

ក្រោយទទួលបានពាក្យរិះគន់ទៅលើកីឡាកររបស់ខ្លួន លោក Mourinho ក៏បានតបទៅវិញភ្លាមៗថា៖

ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ចំពោះការលើកឡើងរបស់លោក Solskjaer ទៅលើ Son។ ប្រសិនបើខ្ញុំជាអ្នកនិយាយពីកីឡាកររបស់គាត់ ដូចដែលគាត់បានលើកឡើងថា នឹងមិនផ្តល់អាហារឲ្យបរិភោគប្រសិនបើជាកូនរបស់ខ្លួន តើការប្រតិកម្មរបស់គាត់នឹងឈានដល់កម្រិតណា? Son ពិតជាសំណាងណាស់ដែលឪពុករបស់គាត់ជាមនុស្សល្អជាងលោក Solskjaer ឆ្ងាយ។ ក្នុងនាមជាឪពុកត្រូវតែមើលថែទាំកូន ទោះគេខុសប៉ុណ្ណាក៏ដោយ៕

លោក Jose Mourinho

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T