អង្គការណាសាបានសម្រេចពន្យារពេល បង្ហោះដ្រូនឧទ្ធម្ភាគចក្រ Ingenuity លើភពអង្គារ ដោយសារមានបញ្ហា

//s9.kh1.co/b1/b15f4fe2170f4f1fa24611d9d401ae22b459d520.jpg
បច្ចេកវិទ្យា

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការពន្យារត្រូវលើកទៅថ្ងៃទី១៤ ខែមេសាវិញ

បរទេស៖ អង្គការណាសាបានសម្រេចចិត្តពន្យារពេលការហោះហើរសាកល្បងដំបូង របស់ដ្រូនឧទ្ធម្ភាគចក្រ Ingenuity ទៅថ្ងៃទី14 ខែមេសាវិញ បន្ទាប់ពីការធ្វើតេស្តបានបញ្ចប់មុនផែនការ។ ការហោះហើរនេះ ដំបូងត្រូវធ្វើឡើងនៅថ្ងៃទី11 ខែមេសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការណាសាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ក្នុងអំឡុងពេលនៃការធ្វើតេស្តល្បឿននៃរ៉ូទ័ររបស់វាកាលពីថ្ងៃសុក្រ ការធ្វើតេស្តបានបញ្ចប់មុនពេលកំណត់ដោយសារតែនាឡិកាឃ្លាំមើលផុតកំណត់ ( 'watchdog' timer expiration)។ 

នាឡិកាឃ្លាំមើលបានជួយត្រួតពិនិត្យលើ command sequence ហើយធ្វើការប្រាប់ទៅប្រព័ន្ធអំពីបញ្ហាដែលអាចកើតមាន។ វាជួយឱ្យប្រព័ន្ធមានសុវត្ថិភាព ដោយមិនធ្វើការហោះហើរឡើយប្រសិនបើមានបញ្ហាណាមួយត្រូវបានរកឃើញ។ ក្រុមវិស្វករដ្រូនឧទ្ធម្ភាគចក្រកំពុងពិនិត្យមើលលើបញ្ហាដែលកើតមានខាងលើឡើងវិញ ហើយពួកគេនឹងកំណត់ពេលវេលានៃការធ្វើតេស្តម្តងទៀត។

ដ្រូនឧទ្ធម្ភាគចក្រ Ingenuity គឺជាបច្ចេកវិទ្យាដែលត្រូវដាក់ឱ្យហោះហើរលើភពដទៃជាលើកដំបូង។ យាន Perseverance គឺជាយានដែលបានដឹកវាទៅដល់ភពអង្គារនៅថ្ងៃទី18 ខែកុម្ភៈ៕

(រូបភាព៖ NASA/JPL-Caltech/ASU)
(រូបភាព៖ NASA/JPL-Caltech/ASU)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T