តារាសម្ដែងតួអង្គ Zemo របស់ Marvel បង្ហើបពីសមាជិកម្នាក់នៃក្រុម Avenger ដែលគាត់ចូលចិត្តជាងគេ

//s9.kh1.co/15/1558cbb8161cb8945d7e46c00686ff46b679c978.png
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែង The Falcon And The Winter Soldier លោក Daniel Bruhl បង្ហើបថាលោក Chris Hemsworth តួអង្គ Thor គឺជា Avenger ដែលគាត់ចូលចិត្តជាគេ។

បរទេស៖ លោកអ្នកប្រាកដជាបានស្គាល់ហើយនូវតួអង្គ Zemo ដែលលេចវត្តមាននៅក្នុង MCU នៅក្នុងខ្សែភាពយន្តរឿង Captain America: Civil War ជាពិសេសគឺនៅក្នុងខ្សែភាពយន្តភាគរឿង The Falcon And The Winter Soldier ដែលកំពុងតែចាក់បញ្ចាំងនេះតែម្ដង។ ដែលតួអង្គ Zemo នេះគឺត្រូវបានសម្ដែងដោយតារាសម្ដែងវ័ត ៤២ឆ្នាំលោក Daniel Bruhl នេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Daniel Bruhl
  លោក Daniel Bruhl
រូបលោក Daniel Bruhl សម្ដែងជា Zemo
រូបលោក Daniel Bruhl សម្ដែងជា Zemo

យ៉ាងណាមិញ នាថ្មីៗនេះតារាសម្ដែងលោក Daniel Bruhl បានបង្ហើបឈ្មោះតួអង្គដែលជាសមាជិក Avenger ម្នាក់ដែលជាសំណប់ចិត្តរបស់លោកតាមរយៈការបង្ហោះមួយនៅលើបណ្ដាញសង្គម Instagram ជាមួយខ្លឹមសារថា៖

ម្សិលមិញខ្ញុំត្រូវបានគេសួរអំពីសមាជិក Avenger មួយណាដែលខ្ញុំចូលចិត្ត ...... 🙌 @chrishemsworth @marvel @marvelstudios @falconandwintersoldier #tbt 

សម្ដីលោក Daniel Bruhl
Instagram របស់ Daniel Bruhl

ពិតណាស់ក្រោយពីបានអាន និងពិនិត្យមើលរួចយើងប្រាកដថាលោកបានបង្ហាញថាលោកចូលចិត្តលោក Chris Hemsworth ដែលសម្ដែងជា Thor នេះហើយដោយយើងឃើញមានការ mention ឈ្មោះលោក Chris Hemsworth ជាមួយនឹងរូបភាពរបស់លោកទាំងពីរនាក់ធ្លាប់ធ្វើការជាមួយគ្នាក្នុងខ្សែភាពយន្តរឿង Rush ដែលចេញកាលពីឆ្នាំ២០១៣ នេះឯង៕

Poster នៃខ្សែភាពយន្ត Rush
Poster នៃខ្សែភាពយន្ត Rush
រូបភាពនៅក្នុងរឿង Rush
រូបភាពនៅក្នុងរឿង Rush
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T