កុំឲ្យ​ស្តាយ​ក្រោយ! បើចង់​ជានា​ជាមួយ​អ្នកចាស់វិញ​ កុំ​ភ្លេច​សួរ​ខ្លួន​​ឯង​ ៣​សំណួរ​នេះ

//s9.kh1.co/fa/fa15bcfef07e26748ec23911e463f3db1ed78de8.jpg
យល់ដឹង

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់ចង់ជានាជាមួយសង្សារចាញ់វិញអត់? បើចង់សូមសួរខ្លួនឯង ៣សំនួរនេះសិន

ស្រលាញ់គ្នាសុខៗក៏ចែកផ្លូវគ្នា​ បែកគ្នាដោយមិនអស់ចិត្ត បែកទាំងចិត្តនៅស្រលាញ់ ធ្លាប់ទេបែកគ្នាដោយការយល់​ច្រលំ​បន្តិចបន្តួចរួចបង្កជារឿងធំនាំឲ្យចែកផ្លូវគ្នា។ ជាសាច់ជាឈាម ការបែកបាក់ជារឿងដែលឈឺចាប់បំផុត ធ្លាប់ទេ សុខៗ​ក៏នឹកគេហើយចង់ជានាជាមួយគេវិញ ទាំងដែលគ្រប់យ៉ាងបញ្ចប់អស់ទៅហើយ។ ហើយនេះជាអ្វីដែល​អ្នកត្រួវ​សួរខ្លួន​ឯងជាមុនសិន មុនសម្រេចចិត្តចង់ជានាជាមួយគេវិញ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ហេតុអ្វីបានជាបែកគ្នា?

រូបតំណាង
រូបតំណាង

មិនមែនសុខៗក៏ចែកផ្លូវគ្នាទេ មនុស្សស្រលាញ់គ្នាយ៉ាងហោចណាស់ក៏មានរឿងរកាំរកូសដែលមុន​សម្រេចចិត្ត​ដើរ​ចេញ​។ បើបែកព្រោះគេមានអ្នកថ្មី គេអស់ចិត្តពីអ្នក បានហើយឈប់គិតថាចង់ត្រូវរូវជាមួយគេទៀតទៅ បើអ្នកមិនចង់​ឈឺ​ចាប់ម្ដងទៀតទេ គួរព្យាយាមបំភ្លេចគេម្នាក់នោះចោលទៅ។

២. ក្រោយបែកគ្នា គេមានកែប្រែដែរទេ?

រូបតំណាង
រូបតំណាង

បើគេនៅស្រលាញ់អ្នកដូចអ្នកចង់ជានាជាមួយគេ ពិតណាស់គាត់ប្រហែលជាមកសួរនាំ ឬធ្វើសកម្មភាពគ្រប់យ៉ាង​ដើម្បី​ឲ្យអ្នកអភ័យទោសឲ្យ។ ក្រៅពីទុកពេលអោយខ្លួនឯងមួយរយៈហើយនោះ អ្នកគួរតែសួរខ្លួនឯងថា អ្នកទាំងពីរ មានការប្រែប្រួលបែបណាខ្លះ។ ចុះគេវិញ នៅតែរករឿង មិនមានហេតុផលដូចមុនដែរទេ កែប្រែចរិតខិលខូច និង លេង​ច្រើន​នោះចោលហើយ ឬនៅ?

៣. បែកគ្នាយូរប៉ុណ្ណាហើយ?

រូបតំណាង
រូបតំណាង

បែកគ្នាយូរប៉ុណ្ណោហើយ? គេមានដែលខ្វាយខ្វល់ពីអ្នកអត់? គេមានថ្មីបាត់ហើយទេដឹង! ពេលខ្លះអ្នកពិតជាចង់ជានា​ជាមួយ​គេវិញណាស់ តែអ្នកដែលគិតទេថាតើពេលយើងស្នើសុំជានាវិញ តើបុរសម្នាក់នោះយល់ព្រម ឬអត់? អ្នកប្រហែលចំណាយពេលឥតប្រយោជន៍គិតពីគេតែម្ខាងច្រើនពេកហើយ គួរចំណាយពេលឲ្យមានប្រយោជន៍វិញ ដូច​ជា​​អានសៀវភៅ ស្ដាប់តន្ត្រី ឬធ្វើម្ហូបជាដើម។ ធ្វើខ្លួនឯងឲ្យរវល់ជាមួយរឿងមានប្រយោជន៍ មិនយូរមិនឆាប់ទេអ្នក​គង់​តែ​​ភ្លេចគេបាន ជឿលើខ្លួនឯង ថាអ្នកអាចធ្វើវាបាន៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T