Paul Pogba មិនចង់ឱ្យមិត្តរួមក្រុមណាម្នាក់ត្រូវដោះដូរចេញនៅរដូវក្តៅខាងមុខនេះ

//s9.kh1.co/c3/c3a335c9d30fccac39635e76e1aa6a0b82e12400.png
កីទ្បា

 ១២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មានការអះអាងថាមិត្តរួមក្រុមរបស់ក្លឹបបិសាចក្រហម Manchester United លោក Paul Pogba មិនចង់ឱ្យកីឡាករចាកចេញពីក្លឹបនៅរដូវក្តៅដោះដូរកីឡាករឡើយ។

បរទេស៖ មានការអះអាងថាមិត្តរួមក្រុមរបស់ក្លិបបិសាចក្រហម Manchester United លោក Paul Pogba មិនចង់អោយកីឡាករចាកចេញពីក្លឹបនៅរដូវក្តៅដោះដូរកីឡាករឡើយ។ ខ្សែបម្រើរូបនេះមិនដែលឃ្លាតឆ្ងាយពីការរំពឹងទុកឡើយចាប់តាំងពីវិលត្រឡប់មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ ២០១៦ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba ពិតជាសំខាន់ណាស់សម្រាប់លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ Man United ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ
Pogba ពិតជាសំខាន់ណាស់សម្រាប់លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ Man United ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះគេសង្កេតឃើញថា Pogba មានទម្រង់លេងដែលល្អមួយផ្សេងទៀតចាប់តាំងពីការបង្ហាញខ្លួនប៉ុន្មានប្រកួតក្នុងប៉ុន្មានសប្តាហ៍ថ្មីនេះមកធ្វើឱ្យមិត្តរួមក្រុមរបស់គាត់ចង់ឱ្យគាត់បន្តនៅក្លិប។ ប្រភពព័ត៌មានមួយបានប្រាប់ The Sun ថាខ្សែបម្រើរូបនេះមានប្រជាប្រិយភាពខ្លាំងនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Man United ។

Pogba មានទម្រង់លេងល្អក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ
Pogba មានទម្រង់លេងល្អក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ

កិច្ចសន្យារបស់អ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោកនឹងត្រូវបញ្ចប់នៅរដូវក្តៅឆ្នាំ ២០២២ ហើយបានបង្ហាញថាក្រុមបិសាចក្រហមកំពុងតែនិយាយអំពីការបន្តកិច្ចព្រមព្រៀងថ្មីមួយជាមួយនឹង Pogba៕

មិត្តរួមក្រុមនៅ Man United កាន់ Pogba ប្រកបដោយការគោរពខ្ពស់
មិត្តរួមក្រុមនៅ Man United កាន់ Pogba ប្រកបដោយការគោរពខ្ពស់
Keo Chandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T