ឃើញឡើងជើងខ្លាំង Arsenal កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ Man UTD រូបនេះទៅរួមក្រុម

//s9.kh1.co/2a/2a5df729d4ffcc662b14536605141145ed9d0b96.jpg
កីទ្បា

 ១២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ឃើញឡើងជើងខ្លាំង Arsenal កំពុងចង់ប្រជែងជាមួយ West Ham ទិញយកខ្សែប្រយុទ្ធ Jesse Lingard ពី Man UTD

បរទេស៖ បើតាមគេហទំព័រ The Daily Star បានឲ្យដឹងថាក្លិបកាំភ្លើងធំ Arsenal កំពុងតែត្រៀមខ្លួនប្រជែងជាមួយក្លិប West Ham ក្នុងការដាក់សំណើទិញយកខ្សែប្រយុទ្ធ Jesse Lingard ផ្តាច់កុងត្រាពីបិសាចក្រហម Manchester United នៅចុងរដូវកាល២០២០/២១នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jesse Lingard
Jesse Lingard

គួរបញ្ជាក់ដែរថា Lingard ត្រូវបានក្លិប West Ham ខ្ចីជើងពី Man UTD មករួមក្រុមកាលពីខែមករាឆ្នាំ២០២១កន្លងទៅនេះ ដោយក្នុងនោះរូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អ គួរឲ្យកត់សម្គាល់ពោលចូលលេងបាន១១ប្រកួត រកបាន៦គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន៤លើកផងដែរ៕ 

Jesse Lingard
Jesse Lingard

ប្រភពgoal

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T